ភីកអាប់របស់ Changan នេះ នឹងជាគូប្រជែង Ford Ranger, Toyota Hilux Revo នៅក្នុងប្រទេសចិន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញនៅរូបភាពនៃរថយន្ត Changan Hunter ប្រភេទភីកខ្នាតកណ្តាល ប្រើម៉ាស៊ីនកូនកាត់ Plug-in hybrid ដែលជាភីកអាប់ដំបូងគេរបស់ក្រុមហ៊ុនដើម្បីប្រកួតប្រជែងជាមួយភីកអាប់ Ford Ranger , Toyota Hilux Revo នៅក្នុងប្រទេសចិន។

សម្រាប់ភីកអាប់នេះ មានប្រវែងគន្លាតកង់មុខ-ក្រោយចាប់ពី ៣ ១៨០ ម.ម ដល់ ៣ ៤៣០ ម.ម នឹងត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹងដូចទៅនឹងភីកអាប់ Changan Lanuo ជាមួយការឌីស្សាញឡើងដោយផ្អែកទៅលើភីកអាប់ Changan Uni Series ដោយនៅផ្នែកខាងមុខមានបំពាក់ប៉ាណាគ្មានស៊ុបមួយផ្ទាំងធំជាប់សងខាងដោយសំណុំចង្កៀងមុខ LED និងមានឡូហ្គោ Changan នៅចំកណ្តាល ក៏ដូចជាកាងការពារដ៏ហាប់ណែនជាដើម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ ភីកអាប់នេះ ដំណើការដោយ plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនចំណុះ ២,០ លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២៧៦ សេះ ប្រភេទបើកបេប៉ុង ២។ ក្នុងនោះ ក្រុមហ៊ុន Changan មិនទាន់បង្ហាញព័ត៌មានលម្អិតច្រើនជាងនេះនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម