គំរូរថយន្តអគ្គិសនី Nissan Hyper Tourer Concept ប្រភេទ Minivan បំពាក់ដោយប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្តអគ្គិសនីទីបីរបស់ខ្លួ​នគឺ Nissan Hyper Tourer Concept ប្រភេទ Minivan គ្រោងនឹងដាក់បង្ហាញនៅឯពិព័រណ៍ Japan Mobility Show 2023 ដែលចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះ ។

ដូចគ្នានឹងគំរូ Hyper Adventure Concept និង Hyper Urban SUV Concept ដែល Nissan បានបង្ហាញកាលពីប៉ុន្មានសប្តាហ៍មុន ដោយគំរូ Hyper Tourer Concept មានការរចនាផ្នែកខាងក្រៅខុសគ្នាពីម៉ូដែលបផលិតកម្មបច្ចុប្បន្នរបស់ Nissan ដោយនៅផ្នែកខាងមុខត្រូវបានរចនាយ៉ាងពិសេសជាមួយនឹងរបា LED អូសកាត់ពេញតួខ្លួនរថយន្ត ព្រមទាំងបំពាក់ថាសកង់បែប Unique ពណ៌ស៊ីគ្នាទៅនឹងតួខ្លួន ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ ក្រុមហ៊ុន Nissan បានបញ្ជាក់ថា គំរូរថយន្តនេះ បានប្រើប្រាស់នៅប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិពេញលេញ autonomous driving system កៅអីខាងមុខអាចបង្វិលបាន ៣៦០ ដឺក្រេ ។ លើសពីនេះ ថែមទាំងមានប្រព័ន្ធ AI កម្រិតខ្ពស់ដែលអាចតាមដានរលកខួរក្បាល ចង្វាក់បេះដូង ការដកដង្ហើម និងការបែកញើសទៀតផង ។

ជាមួយគ្នានេះ ក្រុមហ៊ុន Nissan និយាយថា គំរូ Hyper Tourer Concept គឺ “តម្រង់ឆ្ពោះទៅរកបុគ្គលដែលពេញចិត្តចំពោះអ្វីៗដែលល្អជាងនៅក្នុងជីវិត និងរីករាយជាមួយមិត្តភ័ក្តិ មិនថាធ្វើដំណើរតាមផ្លូវ ឬដំណើរអាជីវកម្ម”។ បន្ថែមពីនេះ ក៏បានបំពាក់នៅអាគុយប្រភេទ solid-baterry និងប្រភេទបើកបរប៉ុង ២ វិញកង់ទាំងអស់ e-4ORCE ហើយនឹងមានមុខងារផ្ទេរថាមពល Vehicle-to-Everything (V2X) ដែលមមអាចប្រើដើម្បីផ្តល់ថាមពលដល់ផ្ទះ ហាង ឬការិយាល័យ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម