[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅគំរូរថយន្ត Mitsubishi D:X ប្រភេទ MPV ខ្នាតតូចបែបអនាគត ផ្តោតលើផ្លូវពិបាកៗ ឬ Off-road នៅឯពីរពណ៌រថយន្ត Japan Mobility Show ដែលកំពុងដំណើរការនៅប្រទេសជប៉ុន ។
ក្រុមហ៊ុន Mitsubishi បានបញ្ជាក់ថា គំរូ D:X Concept ថាជារថយន្តប្រភេទ MPV ដែលរួមបញ្ចូលគ្នានៅប្រភេទ MPV ជាមួយនឹង SUV។ សម្រាប់ ការរចនាផ្នែកខាងក្រៅដោយនៅផ្នែកខាងមុខនៅតែប្រើប្រាស់ភាសារចនា Dynamic Shield ចង្កៀងមុខ-ក្រោយប្រភេទ LED រាងជាអក្សរ T ព្រមទាំងភ្ជាប់មកជាមួយប្រអប់ផ្ទុកធំមួយនៅលើដំបូល កញ្ចក់ចំហៀងប្រភេទ Digital និងប្រើប្រាស់ទ្វារបើក-បិទប្រភេទ slide-door ក៏ដូចជារបាំងការពារមួយជុំរថយន្តផងដែរ ។
ចំពោះនៅផ្នែកខាងក្នុងវិញ ជាកាប៊ីន ៣ ជួរមាន ៦ កៅអី បានបំពាក់កៅអីស្រោបដោយស្បែកប្រភេទ Panoramic seats ដែលអាចបង្វិលបាន ១៨០ ដឺក្រេជាមួយឧបករណ៍សំឡេងម៉ាក Yamaha ចំនួន ២ នៅ Headrest រួមទាំងអេក្រង់ឌីជីថល និងប្រព័ន្ធ AI ជាដើម ។
គួរឲ្យដឹងថា គំរូ Mitsubishi D:X នឹតត្រូវបានបំពាក់ដោយម៉ាស៊ីនកូនកាត់ Plug-in Hybrid សម្រាប់ព័ត៌មានលម្អិតបន្ថែមទៀតខាងក្រុមហ៊ុនមិនទាន់បានបង្ហាញចេញនៅឡើយទេ ៕