កាន់តែមានទំនុកចិត្ត លើការចែកចាយគ្រឿងបន្លាស់សុទ្ធតូយ៉ូតា ផ្លូវការស្របច្បាប់

[ក្នុងស្រុក] នាព្រឹកថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ផ្នែកគ្រឿងបន្លាស់សុទ្ធ បានរៀបចំកម្មវីធី ចែករំលែកអំពី គ្រឿងបន្លាស់សុទ្ធ តូយ៉ូតា ជាមួយយានដ្ឋានដៃគូ​ និងអ្នកចែកចាយបន្តរបស់ខ្លួន​ នៅក្រុមហ៊ុន Toyota តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (ខណ្ឌកំបូល) ក្រោមការចូលរួមពីយានដ្ឋានដៃគូ អ្នកចែកចាយបន្តស្របច្បាប់ ក៏ដូចជាថ្នាក់ដឹកនាំនៃក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) ផ្នែកគ្រឿងបន្លាស់សុទ្ធ​ដែលមាន លោក ដោ ទិវា នាយកចាត់ការទូទៅផ្នែកសេវាកម្ម ជាតំណាង និងគណៈគ្រប់គ្រងផ្នែកគ្រឿងបន្លាស់ បុគ្គលិកផ្នែកលក់ ក៏ដូចជាអ្នកជំនាញដែលទទួលបានការបណ្តុះបណ្តាលពីរោងចក្ររបស់តូយ៉ូតាផងដែរ។

លោក ដោ ទិវា នាយកចាត់ការទូទៅផ្នែកសេវាកម្ម

កម្មវីធីនេះត្រូវបានរៀបចំឡើងក្រោមគោលបំណងក្នុងការចែករំលែកនូវចំណេះដឹង និងគន្លឹះក្នុងការពិនិត្យ ដើម្បីជ្រើសរើសនូវគ្រឿងបន្លាស់សុទ្ធផ្លូវការអោយបានត្រឹមត្រូវ ក្នុងការបំពេញនូវតម្រូវការអាជីវកម្មរបស់ម្ចាស់យានដ្ឋានដៃគូ និងអ្នកចែកចាយបន្តទាំងអស់ ព្រោះថានៅលើទីផ្សារនាពេលចប្ចុប្បន្នមានគ្រឿងបន្លាស់ក្លែងក្លាយ និងមិនស្របច្បាប់ជាច្រើនកំពុងចរាចរណ៍នៅលើទីផ្សារ ដែលមានរូបរាង និងការវេចខ្ចប់ស្ទើរតែដូចគ្នាទាំងស្រុង។ នៅក្នុងការចែករំលែកនោះផងដែរ យានដ្ឋានដៃគូទាំងអស់ក៏បានទទួល ចំណេះដឹងបន្ថែមទាក់ទងនឹងអាយុកាល កត្តាស្ថានភាព លើការថែទាំ និងការផ្លាស់ប្តូរគ្រឿងបន្លាស់សុទ្ធដើម្បីផ្តល់ការបកស្រាយ និងប្រឹក្សាត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសស្តង់ដាជប៉ុនដល់អតិថិជនរបស់ខ្លួនដូចជា ផលប៉ះពាល់លើការប្រើប្រាស់ផលិតផលក្លែងក្លាយ តំហែទាំតាមកាលកំណត់ដែលមានដូចជាការប្តូរប្រេងម៉ាស៊ីនសុទ្ធ ទឹកស្អំម៉ាស៊ីន តម្រងប្រេង តម្រងខ្យល់ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីបានទទួលនូវចំណេះដឹង សំនួរចម្លើយដើម្បីស្រាយចម្ងល់ផ្សេងៗរួចហើយ យានដ្ឋានដៃគូ និងអ្នកចែកចាយបន្តក៏បានធ្វើទស្សនកិច្ចនៅឃ្លាំងគ្រឿងបន្លាស់តូយ៉ូតា ដើម្បីមើលពីការរៀបចំ ការរក្សាទុក ការរៀបចំស្តុកឥវ៉ាន់ ការដឹកជញ្ជូន និងដំណើរការស្តង់ដាមួយចំនួនទៀតរបស់តូយ៉ូតា។ ក្រោមទឹកមុខសប្បាយរីករាយ ក្នុងការរៀបចំដ៏កក់ក្តៅមួយនេះ បើទោះបីជាមេឃហាក់មានកម្តៅបន្តិច ប៉ុន្តែយានដ្ឋានដៃគូ និងអ្នកចែកចាយបន្ត ហាក់មានទំនុកចិត្តកាន់តែខ្លាំងឡើងលើផលិតផលសុទ្ធរបស់តូយ៉ូតា និងបន្តចែកចាយគ្រឿងបន្លាស់សុទ្ធជូនអតិថិជនរបស់ខ្លួនដោយភាពជឿជាក់។

ដូច្នេះជៀសវាងទិញប៉ះគ្រឿងបន្លាស់ក្លែងក្លាយ ម្ចាស់រថយន្តទាំងអស់គួរត្រួតពិនិត្យអោយបានច្បាស់លាស់មុនពេលសម្រេចចិត្តជ្រើសរើសយកមកប្រើប្រាស់ ជាពិសេសម្ចាស់រថយន្តតូយ៉ូតា និងឡ៉ិចស៊ីសទាំងអស់ គួរស្វែងរកនូវគ្រឿងបន្លាស់សុទ្ធរបស់ក្រុមហ៊ុនតូយ៉ូតា ដែលមានបិទតែមក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) ជាសម្គាល់ ទើបបញ្ជាក់ថាជាគ្រឿងបន្លាស់សុទ្ធ និងត្រូវបាននាំចូលមកស្របច្បាប់ ជៀសវាងការផាកពិន័យផ្សេងៗ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 017 222 455 / 017 333 952 សម្រាប់ផ្នែកគ្រឿងបន្លាស់សុទ្ធ ឬតាម Facebook Page: Toyota Cambodia Genuine Parts

រូបភាពបន្ថែម

ផ្ទាំងផ្សាយពាណិជ្ជកម្ម