[បរទេស] ក្រុមហ៊ុន Flat Out Autos ដែលស្គាល់ថាជាក្រុមហ៊ុនកែឆ្នៃរថយន្ត បានធ្វើការកែឆ្នៃទៅលើភីកអាប់សម័យថ្មី Chevrolet KS Blazer នឹងបាននាំយកទៅដាក់បង្ហាញនៅពិពរណ៌រថយន្ត SEMA Show ដែលកំពុងធ្វើឡើងនៅសហរដ្ឋអាមេរិក ។
ក្រុមហ៊ុន Flat Out Autos បានចំណាយពេលជាច្រើនខែក្នុងការកែឆ្នៃរថយន្តនេះ ដែលផ្អែកនៅលើភីកអាប់ខ្នាតធំ Chevrolet Silverado ដោយដំបូងត្រូវកាត់ប្រវែងគន្លាតកង់មុខ-ក្រោយឲ្យមានប្រវែងដូចគ្នាទៅនឹងម៉ូដែលស្តង់ដារ K5 Blazer ជាមួយទ្វា ២ ព្រមទាំងបំពាក់នៅថាសកង់ស្ព័រ ស្រោបដោយសំបកកង់ទំហំ ៣៧ អ៉ីញ និងមានភ្ជាប់មកជាមួយប្រព័ន្ធទប់លំណឹង Long-travel suspension ផងដែរ ។
ចំពោះនៅផ្នែកខាងក្នុងវិញ ទោះបីជាបានកាត់បន្ថយទំហំដែលធ្វើឲ្យកាប៊ីនមានទំហំតូចជាងមុនក៏ដោយ ក៏ភីកអាប់នេះបានមិនដកកៅអីខាងក្រោយចេះនោះទេ។ ជំនួសមកវិញ កៅអីខាងក្រោយត្រូវបានដាក់នៅលើឃ្លុបក្រោយ ជាមួយដំបូលធ្វើពីកាបូនដែលអាចដកចេញបានផងដែរ ។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ ក្រុមហ៊ុន Flat Out Autos បានផ្តល់ឲ្យភីកអាប់នេះនៅម៉ាស៊ីន V8 ចំណុះ ៥,៣ លីត្រ Whipple supercharger និងបំពង់ស៊ីមាំងចំនួន ២ ប្រភេទ Vance និង Hines ៕