Mitsubishi Xforce គ្រោងនឹងចេញលក់ជាផ្លូវការនៅប្រទេសវៀតណាមុនដាច់ឆ្នាំនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi ប្រចាំនៅប្រទេសវៀតណាម គ្រោងនឹងធ្វើការដាក់បង្ហាញចេញនៅរថយន្ត Mitsubishi Xforce និងចេញលក់ជាផ្លូវការនៅប្រទេសរបស់ខ្លួននៅចុងខែធ្នូ ឆ្នាំ ២០២៣ ឬនៅដើមឆ្នាំ ២០២៤ ដែលនាំចូលពីប្រទេសឥណ្ឌូនេស៊ី។

យោងតាមអ្នកចែកចាយនៅទីផ្សារប្រទេសវៀតណាម Mitsubishi Xforce ត្រូវបានគេរំពឹងថានឹងផ្តល់ជូនជម្រើសម៉ូដែលចំនួន ៣ ឬ ៤ ដោយម៉ូដែលកពស់បំផុតនឹងមានកញ្ចប់បច្ចេកវិទ្យាជំនួយអ្នកបើកបរ (ADAS) ដែលរួមបញ្ជូលនៅមុខងារសំខាន់ៗជាច្រើន ដែលអាចទៅប្រកួតប្រជែងជាមួយរថយន្ត Honda HR-V និង Toyota Yaris Cross នៅក្នុងផ្នែក CUV ទំហំ B។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាកទងទៅនឹងផ្នែកម៉ាស៊ីនវិញ ផ្តល់ជូននៅជម្រើសតែមួយគឺម៉ាស៊ីនចំណុះ ១,៥ លីត្រ ប្រភេទ MIVEC ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១០៥ សេះ និងកម្លាំងរមួល ១៤១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ CVT ប្រភេទបើកបរប៉ុង ១ វិលកង់ខាងមុខជាមួយរបៀបបើកបរចំនួន ៤ រួមមាន Normal, Mud, Gravel និង Slippery  ជាលើកដំបូង ។ ខណៈតម្លៃនៅមិនទាន់បានបង្ហាញនៅឡើយទេ ប៉ុន្តែសម្រាប់នៅទីផ្សារឥណ្ឌូនេស៊ីមានតម្លៃលក់ ២៤ ២៤៨ ដុល្លារ ដល់ ២៦ ៥៦៩ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម