[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់ ដោយខ្លួនសម្រេចបាននៅការផលិតរថយន្តជាសកលចំនួន ៣០០ លានគ្រឿង ក្នុងរយៈពេល ៨៨ ឆ្នាំ ២ ខែ ចាប់តាំងពីការផលិតដំពូងក្នុងខែសីហា ឆ្នាំ ១៩៣៥ ដល់ចុងខែកញ្ញា ឆ្នាំ ២០២៣ ដោយចំនួន ១៨០,៥២ លានគ្រឿងត្រូវបានផលិតនៅក្នុងប្រទេសជប៉ុន ហើយចំនួន ១១៩,៦ លានគ្រឿងទៀតត្រូវបានផលិតនៅក្នុងប្រទេសផ្សេងទៀត។
រថយន្តរបស់ Toyota ដំបូងក្នុងចំណោមរថយន្ត ៣០០ លានគ្រឿងគឺរថយន្ត Model G1 Truck ដែលបានបិទខ្សែសង្វាក់ផលិតកម្មនៅខែសីហា ឆ្នាំ ១៩៣៥ ដោយផ្នែកផលិតរថយន្តនៃក្រុមហ៊ុន Toyoda Automatic Loom Works, Ltd. ដែលក្រោយមកត្រូវបានប្តូរឈ្មោះទៅជា Toyota Industries Corporation ។
គួរឲ្យដឹងថា ម៉ូដែលដែលលក់ដាច់បំផុតនៅក្នុងត្រកូលរបស់ Toyota គឺ Corolla ជាមួយនឹងការផលិតជាសកលសរុបចំនួន ៥៣,៣៩៩ លានគ្រឿង រួមទាំងតួលេខនៃខែកញ្ញា ឆ្នាំ ២០២៣។ ដោយម៉ូដែលបច្ចុប្បន្នស្ថិតក្នុងជំនាន់ទី ១២ របស់ខ្លួនបានលើសពីចំនួន ៥០ លានគ្រឿងក្នុងការផលិតកាលពីឆ្នាំ ២០២១ ។
ក្នុងនោះ ទាំងលោក Akio Toyota និង Koji Sato ប្រធានក្រុមហ៊ុន Toyota បានចេញសេចក្តីថ្លែងការណ៍សម្រាប់ព្រឹត្តិការណ៍សំខាន់នេះ ដោយថ្លែងអំណរគុណដល់បុគ្គលិក Toyota អ្នកផ្គត់ផ្គង់ អ្នកចែកចាយ អ្នកពាក់ព័ន្ធ និងអតិថិជនទាំងអស់សម្រាប់ការរួមចំណែករបស់ពួកគេ ៕