Kia Carnival Hybrid ឆ្នាំ ២០២៥ ចេញតម្លៃលក់ជាផ្លូវការ ជាមួយតម្លៃចាប់ពី ២ មុឺនដុល្លារជាង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការចាប់ផ្តើមបើកទទួលការកក់ទុកមុនរបស់រថយន្ត Kia Carnival ស៊េរីឆ្នាំ ២០២៥ ប្រភេទ Minivan ម៉ាស៊ីនកូនកាត់ Hybrid ជាមួយតម្លៃ ២៦ ៦០១ មុនការចេញលក់នៅលើទីផ្សារនៅក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូងនៅខែក្រោយ។

ដោយរថយន្តនេះ ទទួលបានជម្រើសម៉ាស៊ីនចំនួន ៣ រួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនកូនកាត់ Hybrid ជាមួយម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ អាចផលិតកម្លាំងបាន ២៤២ សេះ និងកម្លាំងរមួល ៣៦៧ ញ៉ូតុនម៉ែត្រ ជាមួយកម្រិតស៊ីសាំង ៧ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ។
  • ម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១៩៥ សេះ និងកម្លាំងរមួល ២៤៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ។
  • ម៉ាស៊ីនចំណុះ ៣,៥ លីត្រ V6 អាចផលិតកម្លាំងបាន ២៩០ សេះ និងកម្លាំងរមួល ៣៥៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ។

និយាយអំពីប្រព័ន្ធសុវត្ថិភាព រថយន្តនេះផ្តល់នូវប្រព័ន្ធជំនួយអ្នកបើកបរជាច្រើនប្រភេទ រួមមាន ប្រព័ន្ធផ្តល់សញ្ញាគ្រោថ្នាក់ពេលមានឧបសគ្គមកពីខាងមុខ-ក្រោយ Forward-Rear Collision Avoidance Assist, ប្រព័ន្ធជំនួយមិនឲ្យចាក់គន្លងផ្លូវ Lane Keeping Assist ប្រព័ន្ធជំនួយពេលបើកបរលើផ្លូវហាយវ៉េ  Highway Driving Assist 2 និងប្រព័ន្ធជំនួយពេលចេញ-ចូលចំណត ព្រមទាំងមួយចំនួនច្រើនទៀតផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ ក៏ត្រូវបានផ្លាស់ប្តួរថ្មី ដោយបានឌីស្សាញតាប្លូបែបកាងនិងមានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២.៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញរួមចូលគ្នាជាអេក្រង់ភ្លោះ គំាទ្រដោយប្រព័ន្ធ OTA update ក៏ដូចជាអេក្រង់បង្ហាញលើកញ្ចក់ទំហំ ១១ អ៉ីញ និងអេក្រង់ទំហំ ១៤,៦ អ៉ីញចំនួន ២ សម្រាប់អ្នកដំណើរខាងក្រោយ ។ ក្នុងនោះ សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ ត្រូវបានឌីស្សាញឡើងដោយប្រើភាសារចនា Opposites United ដែលរួមបញ្ចូនៅរថយន្តប្រភេទ SUV ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម