ឡានរបស់ប្រទេស​ចិន​ ២ ម៉ូដែល ​​ជាប់ឈ្មោះចុងក្រោយ​ទៅដណ្តើម​ពាន​រង្វាន់​រថយន្ត​ប្រចាំ​ឆ្នាំ ២០២៤ ​នៅ​អឺរ៉ុប​

[បរទេស] រថយន្តរបស់ចិនចំនួន ២ ម៉ូដែលរួមមាន BYD Seal និង Volvo EX30 ត្រូវបានជ្រើសរើសជាអ្នកចុងក្រោយសម្រាប់រថយន្តអឺរ៉ុបប្រចាំឆ្នាំ ២០២៤ ​ដែល​ប្រកួត​ដណ្តើម​ពាន​រង្វាន់​ជា​មួយ​នឹង​រថយន្ត ​៥​ ម៉ូដែល​ផ្សេង​ទៀត ដោយអ្នកឈ្នះនឹងត្រូវប្រកាសនៅពិពរណ៌ Geneva Motor Show នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅទីក្រុងហ្សឺណេវ ប្រទេសស្វីស។

ក្នុងនោះ រថយន្តរបស់ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនចំនួន ៧ ម៉ូដែលបានក្លាយជាបេក្ខជនសម្រាប់រថយន្តប្រចាំឆ្នាំនៅអឺរ៉ុប ២០២៤ ជាមួយនឹងចំណែក ២៥% ក្នុងចំណោមអ្នកប្រកួតប្រជែងចំនួន ២៨ ។ បញ្ជីររថយន្តរបស់ចិនរួមមាន BYD Atto 3 , BYD Han, BYD Dolphin, BYD Seal, Nio ET7, Smart #1, និង Volvo EX30។ ទោះយ៉ាងណាក៏ដោយ មានតែរថយន្តចិនពីរម៉ូដែលប៉ុណ្ណោះដែលជាប់ក្នុងបញ្ជីចុងក្រោយគឺ BYD Seal និង Volvo EX30។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរដា សម្រាប់រថយន្តមកពីប្រទេសចិនទទួលបាន ២៨,៥% នៃបេក្ខភាពចុងក្រោយ ខណៈ ២៨,៥% ផ្សេងទៀតជារបស់រថយន្តរបស់ក្រុមហ៊ុនប្រទេសបារាំង ព្រមទាំង រថយន្ត​ប្រទេសអាល្លឺម៉ង់ កូរ៉េ និង​ជប៉ុន​នីមួយៗ​មាន ១៤,៣% ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម