គូប្រជែង BYD Han របស់ Geely សាកភ្លើងម្តងជិះបាន ៦៦៥គីឡូម៉ែត្រ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញចេញជាផ្លូវការរថយន្តអគ្គិសនីសុទ្ធ Geely Galaxy E8 ដែលជាគូរប្រជែងរបស់ BYD Han មាន ៥ម៉ូដែល ជាមួយតម្លៃលក់ចាប់ពី ២៤ ៧៦០ ដុល្លារ ដល់ ៣២ ២០០ ដុល្លារនៅទីផ្សារប្រទេសចិន ។

Geely Galaxy E8 ផលិតឡើងនៅលើគ្រោងឆ្អឹង SEA platform មានប្រវែងតួខ្លួនសរុប ៥ ០១០ ម.ម ទទឹង ១ ៩២០ ម.ម កំពស់ ១ ៤៦៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩២៥ ម.ម និងដំណើរការដោយ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លំង ២៦៨ សេះ ផ្គួបជាមួយអាគុយទំហំ ៦២ គីឡូវ៉ាត់ម៉ោង ដល់ ៧៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៥០ គីឡូម៉ែត្រ ដល់ ៦៦៥ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។
  • ម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លំង ៦៣៦ សេះ ផ្គួបជាមួយអាគុយទំហំ ៧៥,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦២០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង និងគាំទ្រដោយឆ្នាំងសាកថ្មល្បឿនលឿនទាំងអស់ៀផងដែរ ។

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅមានលក្ខណៈបែបស្ព័រ ដោយមានចង្កៀងមុខ-ក្រោយ LED ប ព្រមទាំងបំពាក់ថាសកង់ស្ព័រទំហំ ១៩អ៉ីញ ដៃទ្វារប្រភេទ flash-door ។ លើសពីនេះ រថយន្តនេះក៏មានការឌីស្សាញជំនួយទៅដល់ការជ្រែកខ្យល់ aerodynamic បានយ៉ាងល្អផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់លាតសន្ទឹងពេញផ្ទៃតាប្លូទំហំដល់ទៅ ៤២ អ៉ីញ ជាមួយកម្រិត 8K គាំទ្រដោយឈីប built-in Qualcomm Snapdragon 8295 ជំនាន់ទី៤ ព្រមទាំងអាចប្រើប្រាស់ Apple CarPlay និង Android Auto ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម