[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota គ្រោងនឹងធ្វើការដាក់បង្ហាញចេញនៅរថយន្ត Toyota Corolla Cross ស៊េរីថ្មីចុងក្រោយ ដែលទទួលបានការកែមុខមាត់ថ្មី នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៣ នៅទីផ្សារប្រទេសចិន ។
Toyota Corolla Cross ផលិតឡើងនៅលើគ្រោងឆ្អឹង GA-C architecture សម្រាប់ចំនុចដែលទទួលបានថ្មីនៅផ្នែកខាងក្រៅមានដូចជា ប៉ាណាមុខថ្មី ចង្កៀងមុខ-ក្រោយរចនាថ្មី ព្រមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញផងដែរ ។ លើសពីនេះ ក៏ទទួលបាននៅកញ្ចប់សុវត្ថិភាព Toyota Safety Sense ចុងក្រោយទៀតផង ។
ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានដំបូលកញ្ចក់ Panoramic sunroof, ហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ព្រមទាំងកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ និងឧបករណ៍បំពងសំឡេងម៉ាក JBL ៩ចំនុចជាដើម ។
ផ្នែកម៉ាស៊ីនក៏ត្រូវបានធ្វើឲ្យប្រសើរឡើង ដោយ Toyota Corolla Cross មុខមាត់ថ្មីនេះ ដំណើរការដោយម៉ាស៊ីនកូនកាត់ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ អាចផលិតកម្លាំងបាន ១៥០ សេះ និងកម្លាំងរមួល ១៨៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT ៕