Toyota នឹងបន្ថែមម៉ូដែលប្រើអគ្គិសនីសុទ្ធចំនួន២ ដែលផ្អែកលើរថយន្ត Land Cruiser

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota គ្រោងនឹងផលិតរថយន្តអគ្គិសនីចំនួន ២ គឺមួយសម្រាប់ម៉ូដែល Land Cruiser និងមួយទៀតសម្រាប់ម៉ូដែល Prado ដើម្បីបង្កើនការប្រកួតប្រជែងនៅក្នុងទីផ្សាររថយន្តប្រើអគ្គិសនីសុទ្ធនៅសហរដ្ឋអាមរិកនាពេលអនាគត ។

ជាមួយគ្នានេះ លោក Simon Humphries ដែលជានាយកក្រុមហ៊ុន Toyota បាននិយាយថាក្រុមហ៊ុនកំពុងស្វែងរកវិធីសាស្រ្តថ្មីដើម្បីផលិតម៉ូដែល Land Cruiser ដើម្បីផ្តល់ឲ្យអតិថិជ​នរបស់ខ្លួនទទួលបាននៅជម្រើសនៅម៉ូដែលប្រើអគ្គិសនីសុទ្ធកាន់តែច្រើននាពេលអនាគត ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា ម៉ូដែលរថយន្តអគ្គិសនីថ្មីទាំង ២នេហ​ក៏អាចប្រើអាគុយអគ្គិសនីដែលមានប្រសិទ្ធភាពខ្ពស់ថ្មីរបស់ Toyota ដោយការចំណាយត្រូវបានកាត់បន្ថយ ២០% ដោយសារមុខងារសាកថ្មលឿនរយៈពេល ២០ នាទី។ លើសពីនេះ ក្រុមហ៊ុនក៏សន្យាថានឹងដាក់បង្ហាញនៅអាគុយប្រភេទ solid-state battery ដែលអាចបើកបរបានចម្ងាយ ១ ០០០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម