Mitsubishi Xpander ស៊េរីឆ្នាំ ២០២៤ ប្រើ Hybrid ចេញលក់ជាផ្លូវការនៅប្រទេសថៃ ឯតម្លៃក្រោម ៣មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការចេញលក់ជាផ្លូវការនៅរថយន្ត Xpander ស៊េរីឆ្នាំ ២០២៤ ប្រើម៉ាស៊ីនកូនកាត់ Hybrid នៅក្នុងទីផ្សារប្រទេសថៃ ជាមួយតម្លៃលក់ចាប់ពី ២៥ ៦៦៩ ដុល្លារ ។

Mitsubishi Xpander ដំណើរការដោយម៉ាស៊ីនកូនកាត់ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ អាចផលិតកម្លាំងបាន ៩៥សេះ និងកម្លាំងរមួល ១៣៤ញ៉ូតុនម៉ែត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីមានកម្លាំង ១៦៦ សេះ និងកម្លាំងរមួល ២២៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT ជាមួយកម្រិតស៊ីប្រេងចន្លោះពី ៤លីត្រ ទៅ ៥លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ និងមានរៀបបើកបរចំនួន ៧ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៥៩៥ ម.ម ទទឹង ១ ៧៥០ ម.ម កំពស់ ១ ៧៥០ ម.ម ប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៧៥ ម.ម និងមានកំពស់ពីដីទៅបាតរថយន្ត ១៩៥ ម.ម នឹងនៅតែប្រើប្រាស់ភាសាការរចនា Advanced Dynamic Shield design concept ដូចទៅនឹងរថយន្តប្រើសាំងដដែល ដោយមានប៉ាណាមុខរាងជាសំណាញ់ សណុំចង្កៀងមុខ-ក្រោយ LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិរាងជាអក្សរ T ព្រមទាំងថាសកង់ស្ព័រទំហំ ១៧អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងវិញ រថយន្តនេះក៏មានបំពាក់កុងទ័រឌីជីថលទំហំ ៨អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញ ភ្ជាប់ដោយមុខងារ Apple CarPlay និង Android Auto និងមានបំពាក់ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ព្រមទាំងប្រព័ន្ធ Active Yaw Control ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម