[ទីផ្សារបរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ យោងតាមគេហទំព័រ CarExpert បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត Toyota បានដាក់បញ្ចេញនៅភីកអាប់ Toyota Tundra ស៊េរីឆ្នាំ ២០២៥ សម្រាប់នៅទីផ្សារប្រទេសអូស្រ្តាលី ជាមួយតម្លៃលក់ចាប់ពី ១៤៥ ៩០០ ដុល្លារ ។
Toyota Tundra ស៊េរីឆ្នាំ ២០២៥ បំពាក់ជាមួយម៉ាស៊ីនកូនកាត់ ម៉ាស៊ីនកូនកាត់ i-Force MAX hybrid ចំណុះ ៣,៤ លីត្រ V6 ផ្គួបជាមួយម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបានសរុប ៤៣៧ សេះ និងកម្លាំងរមួល ៧៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ១០វគ្គ ប្រភេទបើកបរប៉ុង ២ វិលកង់ទាំងអស់ និងមានសមត្ថិភាពអូសសណ្តោងបានដល់ ៤៥០០គីឡូក្រាម ។
សម្រាប់ភីកអាប់ស៊េរីថ្មីនេះ មានភ្ជាប់មកជាមួយស្តង់ដារដូចជា ថាសកង់ស្ព័រទំហំ ២០អ៉ីញ, ចងៀងមុខ LED មានមុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ, កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,០អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto កន្លែងសាកថ្មឥតប្រើខ្សែរ និងឧបករណ៍បំពងសំឡេង ១២ចំនុចជាដើម ។ លើសពីនេះ ក៏ទទួលបាននៅប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 2.5 ទៀតផង ៕