Toyota Mirai ស៊េរីឆ្នាំ ២០២៤ ដើរដោយថាមពលចំហាយទឹក ‘Hydrogen’ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅជាផ្លូវការនៅរថយន្ត Toyota Mirai ស៊េរីឆ្នាំ ២០២៤ ប្រើប្រាស់ថាមពលចំហាយទឹក Hydrogen ដែលមាន ២ម៉ូដែលសម្រាប់ជ្រើសរើស ជាមួយតម្លៃលក់ចាប់ពី ៥០ ១៩០ ដុល្លារ ដល់ ៦៧ ១៥៥ ដុល្លារនៅក្នុងទីផ្សារសហរដ្ឋអាមេរិក ។

Toyota Mirai ស៊េរីឆ្នាំ ២០២៤ បំពាក់ជាមួយប្រព័ន្ធ Toyota fuel cell system ទំហំ ១២៨គីឡូវ៉ាត់ និងម៉ូទ័រអគ្គិសនីដែលអាចផលិតកម្លាំងបាន ១៨២ សេះ និងកម្លាំងរមួល ៣០០ ញ៉ូតុនម៉ែត្រ ជាមួយនឹងធុងផ្ទុកអ៊ីដ្រូសែនចំនួន ៣ ស្មើនឹង ១៤២លីត្រ ដោយចំនាយត្រឹម ៥នាទីប៉ុណ្ណោះក្នុងការចាក់ប្រេងអ៉ីដ្រូសែនឲ្យពេញវិញ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ ត្រូវបានបន្ថែមជាមួយនឹងតួខ្លួនពណ៌ប្រាក់ Elemental Silver paint និងឡូហ្គោ “Beyond Zero” លើសពីនេះ Toyota បានបំពាក់បន្ថែមគ្រឿងបរិក្ខានៅផ្នែកខាងក្នុងដូចជា កៅស្រោបដោយស្បែកប្រភេទ SoftTex, ឧបករណ៍បំពងសំលេងម៉ាក JBL ១៤ចំនុច, កន្លែងសាកថ្មឥតប្រើខ្សែ, សោរឆ្លាតវៃ digital key, ប្រព័ន្ធម៉ាស៊ីនត្រជាក់ ៣ តំបន់ និងដំបូលបើក Panoramic sunroof ព្រមទាំងអេក្រង់កំសាន្ត touchscreen សម្រាប់អ្នកដំណើរខាងក្រោយផងដែរ ។ លើសពីនេះ ក៏ទទួលបាននៅកញ្ចប់ប្រព័ន្ធសុវត្ថិភាព Toyota Safety System 3.0 ទៀតផង ។

មិនត្រឹមតែប៉ុណ្ណោះ សម្រាប់អិតិថជនដែលបានទិញរថយន្តនេះ នឹងទទួលបានការប្រើប្រាស់ប្រេងអ៊ីដ្រូសែនរយៈពេល ៦ឆ្នាំដោយឥតគិតថ្លៃ ដែលស្មើនឹងទឹកប្រាក់ច្រើនជាង ១៥ ០០០ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម