រថយន្ត Chevrolet Menlo ដែលជារថយន្តអគ្គិសនីដំបូងរបស់ Chevrolet សម្រាប់ប្រទេសចិនបានចេញលក់នៅប៉េកាំងមុនគេ ចាប់ពីពេលនេះ។
រថយន្តមានចែកចេញជា ៤ ប្រភេទផ្សេងគ្នា ដែលមានតម្លៃចន្លោះពី ២២ ៧៤០ ដុល្លារ ទៅ ២៥ ៥៨៥ ដុល្លារ ក្រោយពីមានការជួយសម្រួលពីរដ្ឋាភិបាលចិនសម្រាប់រថយន្តដែលជួយបរិស្ថាន។ រថយន្តនេះប្រើប្រាស់ប្រព័ន្ធអគ្គិសនីថ្មី ដែលដូចគ្នានឹងរថយន្ត Buick Velite 6 Plus ដែរ។ នោះគឺម៉ូទ័រអគ្គិសនីចំនួនមួយ ដែលបង្កើតកម្លាំងបាន ១៤៨ សេះ ផ្គត់ផ្គង់ថាមពលដោយអាគុយដែលមានទំហំ ៥២,៥ គីឡូវ៉ាត់ម៉ោង។
Chevrolet បាននិយាយថាកម្រិតស៊ីថាមពលគឺ ១៣,១ គីឡូវ៉ាត់ម៉ោងក្នុងចម្ងាយ ១០០ គីឡូម៉ែត្រ ដែលមានន័យថា Menlo អាចជិះបានចម្ងាយដល់ទៅ ៤១០ គីឡូម៉ែត្រ ពេលសាកមួយពេញ។រឹតតែពិសេសគឺថាមពលថ្មអាចសាកពី ០ ដល់ ៨០% ក្នុងពេលត្រឹមតែ ៤០ នាទី ដោយប្រើប្រាស់ឆ្នាំងសាកល្បឿនលឿន៕