[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅទីផ្សារប្រទេសថៃ គ្រោងនឹងធ្វើដាក់បង្ហាញចេញនៅភីកអាប់ Toyota Hilux GR Sport នៅថ្ងៃទី ២០ ខែមិនា ឆ្នាំ ២០២៤ ដែលមានលក្ខណៈពិសេស (Spec) ដូចគ្នាទៅនឹងម៉ូដែលរបស់ប្រទេសអូស្រ្តាលី ជាមួយតម្លៃលក់ចាប់ពី ៣៩ ០៧៦ ដុល្លារ ។
សម្រាប់ភីកអាប់នៅប្រទេសអូស្រ្តាលីផលិតឡើងនៅលើគ្រោងឆ្អឹង widetrack platform មានប្រវែងតួខ្លួនសរុប ៥៣២០ មម ទទឹង ២០២០ មម កំពស់ ១៨៨០ មម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣០៨៥ មម និងបំពាក់ជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨ លីត្រ Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២២៤ សេះ និងកម្លាំងរមួល ៥៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦វគ្គ ប្រភេទបើកបរប៉ុង ២ ។
Toyota Hilux GR Sport មានភ្ជាប់មកជាមួយប៉ាណា និងកាងមុខរចនាថ្មី ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៧អ៉ីញ ចង្កៀងមុខ-ក្រោយ LED កៅអីស្រោបដោយស្បែកជាមួយឡូហ្គោអក្សរ GR ក៏ដូចជាដៃចង្កូត និងចង្កឹះលេខស្រោបដោយស្បែកជាមួយឡូហ្គោ GR យកលំនាំ Rally-style ជាដើម ៕