ឡានអគ្គិសនីសុទ្ធរបស់ Wuling ចេញលក់ជាផ្លូវការ ជាមួយតម្លៃ ១មុឺនដុល្លារស្តើង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Wuling បានធ្វើការដាក់ចេញលក់ជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Wuling Bingo Plus ស៊េរីឆ្នាំ ២០២៤ ជាមួយតម្លៃលក់ចាប់ពី ១២ ៤៧៣ ដុល្លារ ដល់ ១៣ ៧២៣ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។

Wuling Bingo Plus ស៊េរីឆ្នាំ ២០២៤ មានប្រវែងតួខ្លួនសរុប ៤ ០៩០ ម.ម ទទឹង ១ ៧២៩ ម.ម កំពស់ ១ ៥៧៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦១០ ម.ម ដោយបានបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតកម្លាំងបាន ១០០ សេះ និងកម្លាំងរមួល ១៨០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៥០,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥១០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ ទទួលបានការឌីស្សាញថ្មី ដោយមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED រាងមូល ព្រមទាំងប្រើប្រាសនៅថាសកង់ស្ព័រ និងកាង spoiler ជាប់ដំបូលលយចេញមកក្រៅ ។

ចំពោះនៅផ្នេកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ គាំទ្រដោយប្រព័ន្ធប្រតិបត្តិការ LING OS system ប្រព័ន្ធចូលចំណតដោយស្វ័យប្រវត្តិ និងអាចផ្ទុកបានដល់ទៅ ១៤៥០ លីត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម