[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុននាំចូលរថយន្តរបស់ប្រទេសឡាវមានឈ្មោះថា Phaluay Motor បានធ្វើការនាំយករថយន្តអគ្គិសនីសុទ្ធ Toyota bZ3 ប្រភេទ sedan មានតែ ១គ្រឿងប៉ុណ្ណោះនៅប្រទេសនេះ ជាមួយតម្លៃលក់ចាប់ពី ២៥ ៩០០ ដុល្លារ ។
រថយន្តនាំចូលនៅកាន់ប្រទេសឡាវនេះ បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៨១ សេះ និងកម្លាំងរមួល ៣០៣ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៤៩,៩៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥១៧ ញ៉ូតុនម៉ែត្រ គាំទ្រដោយឆ្នាំងសាកថ្មល្បឿនលឿន អាចសាកបានពី ៣០-៨០% ប្រើរយៈពេល ២៧ នាទីប៉ុណ្ណោះ ។
Toyota bZ3 មានប្រវែងតួខ្លួនសរុប ៤ ៧២៥ ម.ម ទទឹង ១ ៨៣៥ ម.ម កំពស់ ១ ៤៧៥ ម.ម និងប្រវែងគន្លាតកង់មុខក្រោយ ២ ៨៨០ ម.ម ដែលភ្ជាប់មកជាមួយប៉ាណាមុខបិទជិតដូចទៅនឹងរថយន្តអគ្គិសនី bz4x ចង្កៀងមុខ-ក្រោយប្រភេទ LED ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ១៨ អ៉ីញជាដើម។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ១២,៨អ៉ីញ ភ្ជាប់ដោយប្រព័ន្ធប្រតិបត្តិការ Toyota Smart Mobility Connected ឧបករណ៍បំពងសំលេង ៦ចំនុច និងប្រព័ន្ធម៉ាស៊ីនត្រជាក់ដាច់ដោយឡែក ២តំបន់ ។ លើសពីក៏បានភ្ជាប់មកជាមួយកញ្ចប់ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ជំនាន់ចុងក្រោយផងដែរ ៕