តម្លៃលក់រថយន្ត​មួយទឹក​នៅទីផ្សារសហរដ្ឋ​អាមេរិក​កំពុង​ធ្លាក់ចុះ​​យ៉ាង​ខ្លាំង

[បរទេស] យោងតាមសារព័ត៌មាន Carscoop បានឲ្យដឹថា តម្លៃរថយន្តមួយទឹកនៅទីផ្សារសហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ននេះគឺធ្លាក់ចុះយ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងឆ្នាំមុនរួមទាំងប្រភេទប្រើសាំង អគ្គិសនីសុទ្ធ និងរថយន្តកូនកាត់ Hybrid ផងដែរ។

ក្នុង​ឆ្នាំ ២០២២-២០២៣ ​រថយន្ត​អគ្គិសនី​មានតម្លៃលក់​ប្រហែល ៤៥ ៣១១ ដុល្លារ ប៉ុន្តែនៅឆ្នាំនេះ រថយន្តមួយទឹកមានតម្លៃជាមធ្យមមានចាប់ពី ៣១ ០០០ ដុល្លារប៉ុណ្ណោះ ។ លើសពីនេះ រថយន្តប្រើ Plug-in hybrid ក៏មានការធ្លាក់ចុះតម្លៃរហូតដល់ ៣១,៨% ខណៈរថយន្តប្រភេទ Hybrid ​ក៏​បាន​ធ្លាក់​ចុះ​​ប្រហែល ៦,៥% បើ​ធៀប​នឹង​ឆ្នាំ​មុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ ការវិភាគរបស់គេហទំព័រ IseeCar លើរថយន្តចំនួន ១,៨ លានគ្រឿងនៅលើទីផ្សារមួយទឹករបស់សហរដ្ឋអាមេរិកបង្ហាញថា បើប្រៀបធៀបទៅនឹងឆ្នាំ ២០២២-២០២៣ តម្លៃជាមធ្យមរបស់រថយន្តមួយទឹកគឺមានការធ្លាក់ចុះយ៉ាងខ្លាំង។

សម្រាប់ក្រុមរថយន្តដែលមានដាក់រថយន្តមួយដែលមានការបញ្ចុះតម្លៃខ្ពស់បំផុតនៅសហរដ្ឋអាមេរិករួមមានឈ្មោះល្បីៗជាច្រើនដូចជា Tesla Model X, រថយន្តអគ្គិសនីសុទ្ធ Hyundai Kona និង Mercedes-Benz CLS ខណៈ Chevorlet Bolt EV ដែលបានធ្លាក់ចុះប្រហែល ៣០,៤% ។

គួរបញ្ជាក់ផងដែរថា សម្រាប់ Tesla ជា​ក្រុមហ៊ុន​រថយន្ត​មាន​ការ​ធ្លាក់​ចុះ​តម្លៃ​ខ្ពស់​បំផុត​ព្រោះ​តម្លៃ​រថយន្ត​ថ្មី​របស់​ក្រុមហ៊ុននេះ​តែង​តែ​ថ្លៃ​បើ​ធៀប​នឹង​គូ​ប្រជែង​របស់​ខ្លួន ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម