all-new Kia K4 ស៊េរីថ្មីចុងក្រោយ បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត all-new Kia K4 ស៊េរីឆ្នាំ ២០២៥ រូបរាងថ្មីទាំងស្រុង ដែលជំនួសម៉ូដែល Forte នៅឯពិព័រណ៌រថយន្ត New York International Motor Show 2024 ។

សម្រាប់រថយន្ត Kia K4 ស៊េរីឆ្នាំ ២០២៥ នៅទីផ្សារសហរដ្ឋអាមេរិកត្រូវបានផ្តល់ជូនជម្រើសម៉ាស៊ីនសាំងចំនួន២

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ Turbocharged អាចផលិតកម្លាំងបាន ១៩០ សេះ និងកម្លាំងរមួល ២៦៤ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ
  • ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៤៧ សេះ និងកម្លាំងរមួល ១៧៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ។

រថយន្តនេះ ជាប្រភេទ sedan ដែលមានទំហំធំជាងគេបើធៀបទៅនឹងរថយន្តស្ថិតក្នុងចំណាត់ថ្នាក់ដូចគ្នា មានប្រវែងតួខ្លួនសរុប ៤ ៧០៩ ម.ម ទទឹង ១ ៨៤៩ ម.ម ព្រមទាំងទទួលបានការឌីស្សាញយកលំនាំចេញពីរថយន្ត Kia EV9 ជាពិសេសប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨អ៉ីញថ្មី ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់ទំហំដល់ទៅ ៣០អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាឧបករណ៍បំពងសំឡេងម៉ាក Harman Kardon និងប្រព័ន្ធសោរ Digital Key 2.0 ផងដែរ ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព Wide active safety system ដែលមានមុខងារជំនួយការអ្នកបើកបរដល់ទៅ ២៩ មុខងារឯណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម