[បរទេស] ពិព័រណ៍យានយន្ត Bangkok International Motor Show 2024 ដែលជាលើកទី ៤៥ ដែលបានកំពុងធ្វើឡើងនៅក្នុងប្រទេសថៃចាប់ពីថ្ងៃទី ២៧ ខែមិនា ដល់ថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៤ ដោយក្នុងនោះក្រុមហ៊ុន Toyota ឈរលើកំពូលតារាងក្នុងនាមជាក្រុមហ៊ុនទទួលបានការកក់រថយន្តបានច្រើនជាងគេ ។
សម្រាប់ពិព័រណ៍នេះ ទទួលការកក់រថយន្តចំនួនសរុបដល់ទៅ ៤ ១២៦ គ្រឿងគិតចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែមិនា ឆ្នាំ ២០២៤ ។ ខាងក្រោមនេះ ជាក្រុមហ៊ុនទទួលបានការកក់ច្រើនជាងគេ ៖
- ១) ក្រុមហ៊ុន Toyota ទទួលបានការកក់រថយន្តដល់ទៅ ៩១៥ គ្រឿង
- ២) ក្រុមហ៊ុន Ford ទទួលបានការកក់រថយន្តដល់ទៅ ៤៥០ គ្រឿង
- ៣) ក្រុមហ៊ុន MG ទទួលបានការកក់រថយន្តដល់ទៅ ៤០៥ គ្រឿង
- ៤) ក្រុមហ៊ុន Mitsubishi ទទួលបានការកក់រថយន្តដល់ទៅ ៣៥០ គ្រឿង
- ៥) ក្រុមហ៊ុន Honda ទទួលបានការកក់រថយន្តដល់ទៅ ២៨៨ គ្រឿង
- ៦) ក្រុមហ៊ុន Mercedes-Benz ទទួលបានការកក់រថយន្តដល់ទៅ ២៥០ គ្រឿង
- ៧) ក្រុមហ៊ុន Changan ទទួលបានការកក់រថយន្តដល់ទៅ ២០៣ គ្រឿង
- ៨) ក្រុមហ៊ុន AION ទទួលបានការកក់រថយន្តដល់ទៅ ២០១ គ្រឿង
- ៩) ក្រុមហ៊ុន GWM ទទួលបានការកក់រថយន្តដល់ទៅ ១៣៩ គ្រឿង
- ១០) ក្រុមហ៊ុន BMW ទទួលបានការកក់រថយន្តដល់ទៅ ១៣៥ គ្រឿង និងក្រុមហ៊ុនមួយចំនួនទៀត ៕