[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅទីផ្សារប្រទេសឥណ្ឌា បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅម៉ូដែលថ្មីស្រឡាង Toyota Urban Cruiser Taisor ស៊េរីឆ្នាំ ២០២៤ ប្រភេទ Crossover ជាមួយតម្លៃលក់ចាប់ពី ៩ ២៦៤ ដុល្លារ ដល់ ១៥ ៤២១ ដុល្លារ ។
Toyota Urban Cruiser Taisor ផ្តល់ជូនជម្រើសម៉ាស៊ីនចំនួន ២ រួមមាន៖
- ម៉ាស៊ីនសាំងចំណុះ ១,០ លីត្រ ប្រភេទ Boosterjet អាចផលិតកម្លាំងបាន ១០០ សេះ និងកម្លាំងរមួល ១៤៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៥វគ្គ និងប្រអប់លេខអូតូ ៦វគ្គ
- ម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ Turbocharged អាចផលិតកម្លាំងបាន ៩០ សេះ និងកម្លាំងរមួល ១១៣ ញ៉ូតុនម៉ែត្រ នម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៥វគ្គ និងប្រអប់លេខអូតូ ៥វគ្គ ។
រថយន្តនេះមានប្រវែងតួខ្លួនសរុប ៣ ៩៩៥ ម.ម ទទឹង ១ ៧៦៥ ម.ម កំពស់ ១ ៥៥០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៥២០ ម.ម សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ មានបំពាក់ប៉ាណារាងជាសំបុកឃ្មុំ ចង្កៀងមុខ-ក្រោយ LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៦អ៉ីញ រួមទាំងកាមេរ៉ា ៣៦០ដឺក្រេជាដើម ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានមកជាមួយអេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញ អាចភ្ជាប់ដោយមុខងារ Apple CarPlay និង Android Auto ក៏ដូចជាប៊ូតុង Start/Stop ប្រើជាមួយ smart-key រួមទាំងឧបករណ៍បំពងសំឡេងចំនួន ៦ចំនុចផងដែរ ៕