ឡានអគ្គិសនីសុទ្ធរបស់ Denza មួយម៉ូដែលនេះ បំពាក់ម៉ូទ័រអគ្គិសនីចំនួន ៣ មានកម្លាំងជិត ១ពាន់សេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Denza ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាង BYD និង Mercedes បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Denza Z9 GT កម្លាំងខ្លាំងផុតលេខរបស់ក្រុមហ៊ុន គ្រោងនឹងចេញលក់នៅលើទីផ្សារសកលលោកឆ្នាំ ២០២៥ ។

Denza Z9 GT បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងបានសរុប ៩៥២ សេះ និងត្រូវបានគេរំពឹងថានឹងប្រើប្រាស់អាគុយរបស់ BYD គឺអាគុយ Blade battery ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥១៨០ មម ទទឹង ១៩៩០ មម កំពស់ ១៥០០ មម ប្រវែងគន្លាតកង់មុខ-ក្រោយ ៣១២៥ មម និងទំងន់ ២៨៧៥ គីឡូក្រាម នឹងមានប្រវែងវែងជាងរថយន្ត Porsche Panamera Sport Turismo ១៣០ មម ក៏ដូចជាទំងន់ធ្ងន់ជាងរថយន្ត Mercesdes-Benz EQS រួមទាំង Rolls-Royce Cullinan ផងដែរ ។

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅរបស់ Z9 GT មានលក្ខណៈបែបស្ព័រ ដោយផ្នែក​ខាង​មុខ​មាន​ចង្កៀង LED រាងស្រួច និង​កាង​ជាប់​ដោយ​​រន្ធ​ខ្យល់ទំហំ​ធំៗ ព្រមទាំងថាសកង់បែបស្ព័រ ខណៈនៅផ្នែកខាងក្រោយមានចង្កៀង LED អូសកាត់វែង កាង spoiler ជាប់ដំបូលលយចេញមកក្រៅ ។ ចំពោះព័ត៌មានទាក់ទងផ្នែកខាងក្នុង ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម