គំរូរថយន្តអគ្គិសនីសុទ្ធថ្មីរបស់ BYD អាចបើកបរបានចម្ងាយដល់ទៅ ១ពាន់គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្តអគ្គិសនីសុទ្ធម៉ូដែលថ្មី BYD Ocean-M Concept នៅឯពិព័រណ៍រថយន្ត Beijing Auto Show 2024 នឹងគ្រោងដាក់ចេញលក់ជាផ្លូវការនៅត្រីមាសទី៣ ជាមួយតម្លៃលក់ចាប់ពី ២០ ៧០០ ដុល្លារ ដល់ ២៧ ៦០០ ដុល្លារ ។

សម្រាប់គំរូរថយន្តអគ្គិសនីសុទ្ធ BYD Ocean-M Concept ជាប្រភេទ Hatchback ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង e-Platform 4.0 បំពាក់ជាមួយអាគុយប្រភេទ Blade battery ជំនាន់ថ្មី ដែលអាចបើកបរបានចម្ងាយដល់ ១ ០០០គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅរបស់រថយន្តនេះ ផ្តល់នៅភាពអំណាចបែបស្ព័រជាមួយប៉ាណាបិទជិត អបសងខាងដោយចង្កៀង LED រាងស្រួច រួមទាំងកាងជ្រែកខ្យល់ទំហំធំ ព្រមទាំងថាសកង់ស្ព័រ ដៃទ្វារប្រភេទ flash-door កាង spoiler និងកាងការពារផ្នែកក្រោយស្រោបដោយកាបូនផងដែរ ។ ខណៈព័ត៌មាននៅផ្នែកខាងក្នុងមិនទាន់បានបង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម