ក្រុមហ៊ុនផលិតរថយន្តភាគច្រើនបានសម្រេចចិត្តបង្ហាញចេញរថយន្តថ្មីៗតាមកាលវិភាគដែលខ្លួនបានកំណត់ ទោះបីជាកម្មវិធីតាំងបង្ហាញរថយន្ត Geneva Motor Show ត្រូវបានរំសាយចោលក៏ដោយក្ដី។
យ៉ាងណាក្ដី Toyota មានការផ្លាស់ប្ដូរចិត្តភ្លាមៗ ដោយបានពន្យារពេលបង្ហាញចេញរថយន្ត SUV ខ្នាតតូចថ្មីរបស់ខ្លួន ដោយពន្យារពេលរាប់សប្ដាហ៍ ឬដល់រាប់ខែឯណោះ។ នេះបើតាមការចុះផ្សាយរបស់ Autonews Europe ដែលបានដំណឹងពីប្រភពមួយជិតស្និទ្ធនឹង Toyota។
តាមផែនការ ក្រុមហ៊ុនជប៉ុនត្រូវបង្ហាញមុខរថយន្ត SUV ខ្នាតតូចរបស់ខ្លួនក្នុងកម្មវិធី Geneva Motor Show ប៉ុន្តែបានផ្លាស់ប្ដូរចិត្តវិញ ហើយសូម្បីការបង្ហាញចេញតាមអនឡាញក៏មិនមានដែរ។ វាខុសពីក្រុមហ៊ុនរថយន្តដទៃទៀតភាគច្រើន ដែលបង្ហាញចេញរថយន្តថ្មីរបស់ខ្លួនតាមរយៈការផ្សាយបន្តផ្ទាល់លើអនឡាញ នាថ្ងៃអង្គារ៕