Roll-Royce Cullinan មុខមាត់ថ្មី បង្ហាញខ្លួនជាផ្លូវការ ឯតម្លៃក្រុមហ៊ុនសុំមិនបញ្ចេញ

[បរទេស] ក្រុមហ៊ុនផលិតរថយន្តដ៏ប្រណិតរបស់ចក្រភពអង់គ្លេសបាន Roll-Royce បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Roll-Royce Cullinan Series II ទទួលបានការកែមុខមាត់ថ្មី ជាមួយការអាប់ដេតបន្ថែម ខណៈតម្លៃលក់ត្រូវបានក្រុមហ៊ុនមិនបង្ហាញនោះទេ ។

រថយន្តនេះត្រូវបានបំពាក់ជាមួយម៉ាស៊ីន V12 ចំណុះ ៦,៧ លីត្រ Twin-turbo អាចផលិតកម្លាំងបាន ៥៩១ សេះ និងកម្លាំងរមួល ៩០០ ញ៉ូតុនម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Roll-Royce Cullinan Series II ការ​រចនា​ថ្មីយកលំនាំចេញពីរថយន្តអគ្គិសនីសុទ្ធ Spectre ​រួម​មាន​ចង្កៀងបំភ្លឺពេលថ្ងៃ​រាង​អក្សរ L ត្រូវបានប្តូរទីតាំងថ្មី រន្ធខ្យល់ផ្នែកខាងមុខថ្មី រួមទាំងប៉ាណាមុខធ្វើពីអាលុយម៉ីញូមត្រូវបានប្តូររូបរាងថ្មីផងដែរ ។ លើសពីនេះ ថាសកង់ស្ព័រទំហំ ២៣ អ៉ីញពណ៌ថ្មី ក៏ដូចជាបំពងស៊ីមាំងផ្នែកខាងក្រោយស្រោបដោយក្រូម៉េជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ ក៏បានធ្វើឲ្យប្រសើរឡើងផ្តល់នៅភាពប្រណិតជាងមុន ដោយនៅលើតាប្លូមានអេក្រង់លាតសន្ទឹងដូចទៅនឹងរថយន្តអគ្គិសនីសុទ្ធ Spectre ដែលរួមបញ្ចូលនៅកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen  ហើយត្រូវបានតុបតែងដោយកាបូនដល់ទៅ ២៣ ទីតាំង ក៏ដូចជាសម្ភារៈធ្វើការដើមឬស្សី រួមទាំងឈឺដ៏ប្រណិតផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម