ការលក់រថយន្តរបស់ Mitsubishi XFORCE ក្នុងខែមេសា នៅឥណ្ឌូនេស៊ីកើនឡើងជាង ៤០០ភាគរយ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi ប្រចាំនៅប្រទេសឥណ្ឌូនេស៊ី បានធ្វើការដាក់បង្ហាញចេញនៅទិន្នន័យលក់របស់រថយន្ត Mitsubishi XFORCE នៅក្នុងខែមេសា ឆ្នាំ ២០២៤ ដោយលក់បានចំនួន ៤២៥ គ្រឿងកើនឡើងដល់ទៅ ៤៣៧,៥០% ។

ជាមួយគ្នានេះ សម្រាប់ការលក់សរុបរបស់ Mitsubishi XFORCE ទាំង ៥ខែនៅទីផ្សារប្រទេសឥណ្ឌូនេស៊ីបានចំនួន ៣ ៩៩០គ្រឿងគិតចាប់ពីខែ ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ខែវិច្ឆិកា ឆ្នាំ ២០២៣ លក់បានចំនួន ១២០៤ គ្រឿង
  • ខែធ្នូ ឆ្នាំ ២០២៣ លក់បានចំនួន ១៤៤០ គ្រឿង
  • ខែមករា ឆ្នាំ ២០២៤ លក់បានចំនួន ៨០៨ គ្រឿង
  • ខែកុម្ភៈ ឆ្នាំ ២០២៤ លក់បានចំនួន ៣៣ គ្រឿង
  • ខែមិនា ឆ្នាំ ២០២៤ លក់បានចំនួន ៨០ គ្រឿង
  • ខែមេសា ឆ្នាំ ២០២៤ លក់បានចំនួន ៤២៥ គ្រឿង

Mitsubishi XFORCE ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១០៥ សេះ និងកម្លាំងរមួល ១៤១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ប្រភេទបើកបរប៉ុង ២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម