Nissan ដាក់បង្ហាញរូបរាងគំរូរថយន្តអគ្គិសនីបែបអនាគតជាផ្លូវការចំនួន ៤ នៅឯពិព័រណ៌រថយន្តក្នុងប្រទេសចិន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញរូបរាងជាផ្លូវការនៃគំរូរថយន្តអគ្គិសនីចំនួន ៤ ស្ថិតក្រោមឈ្មោះថា New era នៅឯពិព័រណ៌រថយន្ត Beijing Auto Show 2024 គ្រោងនឹងធ្វើការចេញលក់នៅក្នុងឆ្នាំ ២០២៦ សម្រាប់ទីផ្សារប្រទេសចិន ។

សម្រាប់គំរូរថយន្តទាំង ៤ នេះ រួមមាន រថយន្តប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធចំនួន ២ ម៉ូដែល និងប្រើប្រាស់ម៉ាស៊ីនកូនកាត់ Plug-in hybrid ចំនួន ២ម៉ូដែលដែលជាការផលិតក្រោមការសហការជាដៃគូជាមួយនឹងក្រុមហ៊ុន Dongfeng ។ ខាងក្រោមនេះជាប្រភេទរបស់គំរូរថយន្តទាំង ៤ ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

  • Nissan Epoch Concept ជាប្រភេទ sedan ប្រើប្រាស់ថាមពលអគ្គិសនិសុទ្ធ
  • Nissan Epic Concept ជាប្រភេទ SUV ប្រើប្រាស់ថាមពលអគ្គិសនិសុទ្ធ
  • Nissan Era Concept ជាប្រភេទ Sedan ប្រើប្រាស់ម៉ាស៊ីន Plug-in hybrid (អគ្គិសនី + សាំង)
  • Nissan Evo Concept ជាប្រភេទ SUV ប្រើប្រាស់ម៉ាស៊ីន Plug-in hybrid (អគ្គិសនី + សាំង)

គួរបញ្ជាក់ផងដែរថា សម្រាប់គំរូរថយន្តទាំង ៤ នេះ ក្រុមហ៊ុន Nissan បានអះអាងថា នឹងត្រូវបានអភិវឌ្ឍឡើងបំពាក់ជាមួយបច្ចេកវិទ្យា AI ដ៏ឆ្លាតវៃបែបអនាគតដើម្បីទាក់ទាញអតិថិជនរបស់ខ្លួនក្នុងទីផ្សារប្រទេសចិន ៕

Nissan Epoch Concept
ផ្ទាំងផ្សាយពាណិជ្ជកម្ម