[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត MG VS ស៊េរីឆ្នាំ ២០២៤ ប្រភេទកូនកាត់ Hybrid នៅក្នុងទីផ្សារប្រទេសថៃ ដែលមានតម្លៃលក់ចាប់ពី ១៩ ២០៨ ដុល្លារ ដល់ ២០ ៨៥៧ ដុល្លារ ។
រថយន្តនេះ ដំណើរការដោយម៉ាស៊ីន Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិរកម្លាំងបានសរុប ១៧៧ សេះ និងកម្លាំងរមួល ២០០ ញ៉ុតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ E-CVT រួមទាំងរបៀបបើកបរចំនួន ៣ រួមមាន Eco, Comfort និង Sport ។
សម្រាប់ផ្នែកខាងក្រៅរបស់ MG VS ស៊េរីឆ្នាំ ២០២៤ បំពាក់គ្រឿងបរិក្ខាជាស្តង់ដារដូចជា ប៉ាណាគ្មានស៊ុម សណុំចង្កៀងមុខប្រភេទ LED Projector ថាសកង់ស្ព័រទំហំ ១៧អ៉ីញ និងចង្កៀងក្រោយក៏ជាប្រភេទ LED ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានភ្ជាប់មកដោយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញជាប្រភេទអេក្រង់ភ្លោះ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto រួមទាំងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold កន្លែងសាកថ្មឥតប្រើខ្សែ ក៏ដូចជាដំបូលកញ្ចក់ Panoramic sunroof ជាដើម ៕