Toyota ចេញលក់ Land Cruiser Prado ឆ្នាំ២០២៤ រូបរាងថ្មីទាំងស្រុងនៅអូស្រ្តាលីតម្លៃចាប់ពី ៧មុឺនដុល្លារជាង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅទីផ្សារអូស្រ្តាលី បានធ្វើការដាក់បង្ហាញចេញតម្លៃលក់ជាផ្លូវការរបស់រថយន្ត Toyota Land Cruiser Prado ស៊េរីឆ្នាំ ២០២៤ ដែលមាន ៥ម៉ូដែល ជាមួយតម្លៃលក់ចាប់ពី ៧២ ៥០០ ដុល្លារ ដល់ ៩៩ ៩៩០ ដុល្លារ ។

Toyota Land Cruiser Prado ផលិតឡើងនៅលើគ្រោងឆ្អឹង GA-F platform ត្រូវបានបំពាក់ជាមួយម៉ាស៊ីនកូនកាត់ 48-V Mild-Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨លីត្រ Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២០៤ សេះ និងកម្លាំងរមួល ៥០០ ញ៉តុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្ក ប្រភេទបើកបរប៉ុង ២ Full-time 4-wheel drive ។ លើសពីនេះ ក៏ទទួលបានកញ្ចប់ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ ត្រូវបានភ្ជាប់មកជាមួយ ប៉ាណាមុខថ្មីរចនារាងសំណាញ់ ចង្កៀងមុខ-ក្រោយ LED ដំបូល roof-rack ថាសកង់ស្ព័រទំហំ ១៨-២០ អ៉ីញ ក៏ដូចជាទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ។ កុងទ័របង្ហាញឌីជីថល ១២,៣អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាឧបករណ៍បំពងសំឡេងម៉ាក JBL ចំនួន ១៤ចំនុច អេក្រង់បង្ហាញលើកញ្ចក់ HUD និងមួយចំនួនច្រើនទៀតផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម