[បរទេស] យោងតាមគេហទំព័រសារព័ត៌មាន Motor1.com បានធ្វើការបង្ហាញនៅរថយន្តប្រើម៉ាស៊ីនកូនកាត់ Hybrid ទាំង ១០ ម៉ូដែលមានការសន្សំសំចៃប្រេងឥន្ធនះល្អជាងគេនៅក្នុងឆ្នាំ ២០២៤ ។ ខាងក្រោមនេះ ជាម៉ូដែលឆ្នាំ ២០២៤ ទាំង ១០មានកម្រិតស៊ីប្រេងតិចជាងគេ៖
- ១) Toyota Prius ស៊េរីឆ្នាំ ២០២៤ មានកម្រិតស៊ីប្រេងត្រឹមតែ ៤,១ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ
- ២) Hyundai Elantra ស៊េរីឆ្នាំ ២០២៤ មានកម្រិតស៊ីប្រេងត្រឹមតែ ៤,៣ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ
- ៣) Kia Niro ស៊េរីឆ្នាំ ២០២៤ មានកម្រិតស៊ីប្រេងត្រឹមតែ ៤,៤ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ
- ៤) Toyota Camry ស៊េរីឆ្នាំ ២០២៤ មានកម្រិតស៊ីប្រេងត្រឹមតែ ៤,៥ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ
- ៥) Toyota Corolla ស៊េរីឆ្នាំ ២០២៤ មានកម្រិតស៊ីប្រេងត្រឹមតែ ៤,៧ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ
- ៦) Honda Accord ស៊េរីឆ្នាំ ២០២៤ មានកម្រិតស៊ីប្រេងត្រឹមតែ ៤,៩ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ
- ៧) Hyundai Sonata ស៊េរីឆ្នាំ ២០២៤ មានកម្រិតស៊ីប្រេងត្រឹមតែ ៥ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ
- ៨) Lexus ES 300h ស៊េរីឆ្នាំ ២០២៤ មានកម្រិតស៊ីប្រេងត្រឹមតែ ៥,៣ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ
- ៩) Kia Sportage ស៊េរីឆ្នាំ ២០២៤ មានកម្រិតស៊ីប្រេងត្រឹមតែ ៥,៤ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ
- ១០) Toyota Corolla Cross ស៊េរីឆ្នាំ ២០២៤ មានកម្រិតស៊ីប្រេងត្រឹមតែ ៥,៦ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ៕