[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Nio, BYD, Changan GAC និង SAIC ក្នុងចំណោមក្រុមហ៊ុនទាំង ៩ ទទួលបានកាអនុញ្ញាតឲ្យធ្វើតេស្តសាកល្បងប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិកម្រិតទី ៣ នៅលើផ្លូវសាធារណៈរួមទាំងការដកដៃចេញពីចង្កូតដែលត្រូវបានត្រួតពិនិត្យដោយក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន ក្រសួងដឹកជញ្ជូន និងក្រសួងសន្តិសុខសាធារណៈ នៅក្នុងប្រទេសចិន។
ច្បាប់ថ្មីនេះ ក៏បានអនុញ្ញាតឲ្យក្រុមហ៊ុនផលិតរថយន្ត Tesla អាចបើកដំណើរការ robotaxis នៅក្នុងប្រទេសចិន ដើម្បីសាកល្បងប្រព័ន្ធ Full Self-Driving របស់ខ្លួន មុនពេលដាក់បញ្ចូលបច្ចេកវិទ្យានេះទៅក្នុងរថយន្ត។
គួរបញ្ជាក់ផងដែរថា រថយន្តដែលបំពាក់ប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិកម្រិតទី ៣ មិនទាន់មាននៅក្នុងប្រទេសចិននៅឡើយទេ ប៉ុន្តែការធ្វើតេស្តទាំងនេះនឹងត្រួសត្រាយផ្លូវសម្រាប់ប្រព័ន្ធនេះដាក់ដំណើរការនៅក្នុងស្រុក ។ លើសពីនេះ សារព័ត៌មាន Reuters កត់សម្គាល់ថា យ៉ាងហោចណាស់មានក្រុមហ៊ុនផលិតរថយន្តចំនួន ១០ នៅក្នុងប្រទេសចិនលក់រថយន្តដែលមានប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិកម្រិតទី ២ ដែលរួមមាន Huawei និង Xpeng ជាដើម ៕