រាងលូយកប់! Isuzu MU-X ស៊េរីឆ្នាំ ២០២៥ មុខមាត់ថ្មី បង្ហាញខ្លួនជាផ្លូវការនៅទីផ្សារប្រទេសជាប់កម្ពុជា

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Isuzu ប្រចាំនៅទីផ្សារប្រទេសថៃបានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Isuzu MU-X ស៊េរីឆ្នាំ ២០២៥ មុខមាត់ថ្មី មានរហូតដល់ទៅ ៧ម៉ូដែល ជាមួយតម្លៃលក់ចាប់ពី ៣២ ៣៣១ ដុល្លារ ដល់ ៤៨ ០៣៣ ដុល្លារ ។

Isuzu MU-X ស៊េរីឆ្នាំ ២០២៥ មុខមាត់ថ្មី ទទួលបានជម្រើសម៉ាស៊ីនម៉ាស៊ូតចំនួន ២ រួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៩ លីត្រ Ddi Blue ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៥០ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦វគ្គ
  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០ លីត្រ Ddi Blue ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៩០ សេះ និងកម្លាំងរមួល ៤៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦វគ្គ ប្រភេទបើកបរប៉ុង ១ និងប៉ុង ២ ព្រមទាំងរបៀបបើកបរ Rough Terrain Mode system សម្រាប់តែម៉ូដែល RS ប៉ុណ្ណោះ ។

 

ទាក់ទងទៅនឹងការឌីស្សាញរូបរាងផ្នែកខាងក្រៅបន្ថែមនៅភាពស្ព័រជាងមុន ចង្កៀងមុខ-ក្រោយ LED ឌីស្សាញថ្មី ត្រូវបានបំពាក់ជាមួយប៉ាណាមុខមួយផ្ទាំងធំពណ៌ខ្មៅ ព្រមទាំងថាសកង់ស្ព័រទំហំចាប់ពី ១៧ អ៉ីញ ដល់ ២០អ៉ីញ ក៏ដូចជាទ្វារបើក-បិទដោយថាមពលអគ្គិសនី ឬការគ្រវាសជើង ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់កំសាន្ត Touchscreen ទំហំ ៩អ៉ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto ក៏ដូចប្រព័ន្ធកាមេរ៉ា ៣៦០ដឺក្រេកម្រិត 3D អាចបង្ហាញទិន្នភាពបាតក្រោម ដៃចង្កូតប្រភេទអគ្គិសនីថ្មី រួមទាំងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ។ លើសពីនេះ បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ ADAS ជំនាន់ចុងក្រោយបង្អស់ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម