[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Renault បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Renault Captur ស៊េរីឆ្នាំ២០២៥ អាប់ឌែតថ្មី មាន ៣ជម្រើស Evolution, Techno និង Esprit Alpine ជាមួយតម្លៃលក់ចាប់ពី ២៨,៩០០ដុល្លារ ដល់ ៣៨,៣០០ដុល្លារ នៅចក្រភពអង់គ្លេស។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញរថយន្តអាប់ឌែតថ្មីនេះដំណើរការដោយ៖
- ម៉ាស៊ីនសាំងចំណុះ ១,០លីត្រ turbo ៕
- ម៉ាស៊ីនកូនកាត់ Hybrid ធ្វើការរួមគ្នារវាងម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ ផ្គួបជាមួយអាគុយទំហំ១,២៦គីឡូវ៉ាត់ម៉ោង ដែលអាចផលិតកម្លាំងសរុបបានចំនួន ១៤៥សេះ។
សម្រាប់កញ្ចប់ខាងក្រៅទទួលបាន យ៉ាន់កង់ស្ព័រទំហំ ១៧អ៊ីញ ចង្កៀងមុខ-ក្រោយ LED ឧបករណ៍ចាប់សញ្ញាខាងក្រោយ និងកាមេរ៉ាចំណតខាងក្រោយ ជាស្តង់ដារ។
ចំពោះផ្នែកខាងក្នុងកាប៊ីនវិញ ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,៤អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ឥតខ្សែ និងមុខងារជំនួយអ្នកបើកបរផ្សេងៗទៀត (អាស្រ័យតាមជម្រើស) ៕