[ទីផ្សារចិន] កាលពីម្សិលមិញនេះ ក្រុមហ៊ុនផលិតរថយន្ត Great Wall Motors បានធ្វើការដាក់បង្ហាញជាផ្លូវការនូវរថយន្ត Haval H6 ជំនាន់ទី៤ ជារថយន្តប្រភេទ SUV ៥កៅអី ដែលមានតម្លៃលក់នៅលើទីផ្សារចាប់ពី ១៦,២០០ ដល់ ១៩,៨០០ ដុល្លារ។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤,៧០៣ ម.ម ទទឹង ១,៨៨៦ ម.ម កំពស់ ១,៧៣០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៧៣៨ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ គឺទទួលបាននៅផ្នែកខាងមុខថ្មី “galaxy aesthetics” ដោយទទួលបានពណ៏តួខ្លួនចំនួន ៤ រួមមាន Star Gold, Interstellar Grey, Star White និង Star Vortex Black និងមានប៉ាណាមុខមួយផ្ទាំងធំតុបតែងដោយក្រូម៉េ, ចង្កៀងមុខប្រភេទ LED បញ្ឈរ, ចង្កៀងក្រោយរចនាថ្មី និងប្រើប្រាស់នៅថាសកង់ទំហំ ១៩ អ៉ីញជាដើម៕
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំនួន ២ ជម្រើសរួមមាន៖
- ម៉ាស៊ីនសាំុងចំណុះ ១,៥លីត្រ អាចផលិតកម្លាំងសរុបបានចំនួន ១៨១សេះ និងកម្លាំងរមួល ២៧៥ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧វគ្គ និងប្រើប្រាស់ប៉ុង ១ ជាស្តង់ដារ។
- ម៉ាស៊ីនសាំុងចំណុះ ២,០លីត្រ អាចផលិតកម្លាំងសរុបបានចំនួន ២៣៥សេះ និងកម្លាំងរមួល ៣៨៥ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩វគ្គ និងប្រើប្រាស់ប៉ុង ២ ជាស្តង់ដារ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦អ៊ីញ ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155 អាចភ្ជាប់ HiCar និង ICCOA Carlink, កន្លែងសាកថ្មឥតខ្សែទំហំ ៥០វ៉ាត់, អេក្រង់ HUD ទំហំ ៩អ៊ីញ, មុខងារកំដៅកៅអី/ចង្កូតខាងមុខ និងប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់កម្រិតទី ២ ផងដែរ៕