សូមស្វាគមន៏ កញ្ញា ស៊ីន យូប៊ីន ក្លាយជាទូតសុច្ឆន្ទៈផ្លូវការរបស់រថយន្ត MG ប្រចាំប្រទេសកម្ពុជា
ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤, MG Cambodia ដែលជាក្រុមហ៊ុនយីហោចក្រភពអង់គ្លេសដ៏ល្បីមួយនៅក្នុងឧស្សាហកម្មរថយន្តបានធ្វើពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងប្រកាសជាផ្លូវការ កញ្ញា ស៊ីន យូប៊ីន ជាទូតសុច្ឆន្ទៈរបស់រថយន្ត MG ប្រចាំប្រទេសកម្ពុជា។ ខណៈដែល កញ្ញា ស៊ីន យូប៊ីន គឺជាតារាកម្ពុជាតែម្នាក់គត់ដែលបានទទួលស្គាល់ជាអន្តរជាតិក្នុងការការសហការការងារជាមួយក្រុមហ៊ុនដ៏ធំលំដាប់អន្តរជាតិជាច្រើនដូចជា: LVMH Group ដែលមានដូចជាម៉ាកយីហោ Dior និង BVLGARI, ព្រមជាមួយម៉ាកយីហោអន្តរជាតិផ្សេងៗទៀតដូចជា Pedro, Fendi Casa, Calvin Klein, Samsung និងម៉ាកយីហោផ្សេងៗទៀតជាច្រើន ជាមួយគ្នានោះដែរគេក៏សង្កេតឃើញថាកញ្ញាធ្លាប់បានលេចមុខនៅលើគ្របទស្សនាវដ្តីលំដាប់ពិភពលោកដូចជា Bazzaar ផងដែរ ទាំងនោះហើយជាមូលហេតុដែលកញ្ញាគឺជាដៃគូដ៏ល្អឥតខ្ចោះសម្រាប់យីហោរថយន្ត MG របស់ចក្រភពអង់គ្លេសផងដែរ។
កម្មវិធីបានប្រារព្ធឡើងនៅអគារតាំងបង្ហាញរថយន្ត MG សាខាទឺកថ្លា ដែលកម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីអបអរសាទរ និងការទទួលស្វាគមន៏ កញ្ញា ស៊ីន យូប៊ីន ជាទូតសុច្ឆន្ទៈរបស់រថយន្ត MG ដែលនេះជាសមិទ្ធិផលថ្មីដ៏សំខាន់មួយទៀតរវាងក្រុមហ៊ុនរថយន្ត MG ដ៏មានប្រជាប្រិយភាពនៅកម្ពុជានិងតារាដ៏ល្បីប្រចាំប្រទេសក្នុងការនាំយកនូវទស្សនៈវិស័យរួមគ្នាដើម្បីបង្កើនភាពរីកចម្រើនទៅមុខជាមួយគ្នា។ ពិធីចុះហត្ថលេខានេះត្រូវបានរៀបចំឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់នៃតំណាងក្រុមហ៊ុន អឹមជី ខេមបូឌា លោក អ៊ុំ គីម និង កញ្ញា ស៊ីន យូប៊ីន ជាទូតសុច្ឆន្ទៈក្នុងការចាប់ផ្តើមនៃភាពជាដៃគូរនិងការសហការគ្នា។ ជាមួយគ្នានោះដែលក៏មានវត្តមានចូលរួមពីសំណាក់ថ្នាក់ដឹកនាំនិងបុគ្គលិកនៃក្រុមហ៊ុន, អ្នកកាសែត, អ្នកគាំទ្រ និងភ្ញៀវកិត្តិយសជាច្រើន ដែលបានផ្តល់កិត្តិយសចូលរួមធ្វើជាសាក្សីក្នុងឱកាសដ៏វិសេសវិសាលមួយនេះ ជាមួយនឹងការទទួលទានអាហារឆ្ញាញ់ៗ និងការប្រគុំតន្ត្រីវីយូឡុងកំដរ បានបង្កើតនូវបរិយាកាសកម្មវិធីកាន់តែរីករាយនិងអនុញ្ញាតឱ្យភ្ញៀវកិត្តិយសចូលរួមអបអរសាទរដល់ក្រុមហ៊ុន MG និងទូតសុច្ឆន្ទៈថ្មី។ បន្ថែមពីលើឱកាសដ៏ពិសេសនេះ ក្រុមហ៊ុន MG ក៏បានធ្វើការប្រគល់រថយន្ត MG GT ស៊េរីថ្មីឆ្នាំ ២០២៤ ជាកាដូរដល់ កញ្ញា ស៊ីន យូប៊ីន ដែលជាទូតសុច្ឆន្ទៈផ្លូវការរបស់ខ្លួន និងបង្ហាញថាកញ្ញាក៏ប្រើប្រាស់រថយន្ត MG ផងដែរ។
កម្មវិធីបានចាប់ផ្តើមដោយសុន្ទរកថាស្វាគមន៍របស់លោក អ៊ុំ គីម អគ្គនាយកផ្នែកលក់នៃក្រុមហ៊ុន អឹមជី ខេមបូឌា ដោយលោកបានលើកឡើងពីសារៈសំខាន់នៃភាពជាដៃគូរថា “ដោយបានឃើញពីទេពកោសល្យដ៏អស្ចារ្យរបស់ កញ្ញា ស៊ីន យូប៊ីន និងការបង្ហាញថា MG បានចូលរួមគាំទ្រ និងលើកស្ទួយដល់សិល្បៈកម្ពុជាដែលមានទេសកុស្យវ័យក្មេង និងមានអត្តចរិកលក្ខណៈល្អ មានឆន្ទៈ និងការតាំងចិត្តដ៏មោះមុតដូចជា កញ្ញា ស៊ីន យូប៊ីន ជាដើម។ ដូចដែលកញ្ញាបានសម្រេចនូវសម្ធិទ្ធផលនិងក្តីស្រមៃជាច្រើន ចាប់តាំងពីកញ្ញាជា Freshie Girls រហូតក្លាយជាតារាល្បីប្រចាំប្រទេស និងទទួលស្គាល់ដោយម៉ាកយីហោអន្តរជាតិជាច្រើន ព្រមទាំងអាចបង្ហាញខ្លួននៅលើឆាកអន្តរជាតិបានទៀតផង។ ប្រៀបដូចទៅនឹង MG ដែលជាម៉ាកយីហោរបស់ចក្រភពអង់គ្លេស មានអាយុកាល ១០០ឆ្នាំនៅលើឆាកអន្តរជាតិ និង ១៤ឆ្នាំនៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងកំណើននៃការលក់ ការពង្រីកបន្ថែមនូវសាខាអគារតាំងបង្ហាញថ្មីពីមួយឆ្នាំទៅមួយឆ្នាំ ហើយឆាប់ៗនេះយើងនឹងមានការបន្ថែមសាខាថ្មីមួយទៀតក្នុងខេត្តបាត់ដំបង ដែលនឹងផ្តល់បទពិសោធន៍ថ្មីដ៏ល្អមួយកម្រិតទៀតដល់ក្រុមគ្រួសារ MG របស់យើង។ វាពិតជារីករាយនិងមានមោទនៈភាពបំផុតសម្រាប់យើងខ្ញុំក្នុងការប្រកាសទូតសុឆន្ទៈដ៏អស្ចារ្យរបស់យើង ហើយយើងជឿជាក់ថាយើងនឹងអាចសម្រេចបានលទ្ធផលល្អជាច្រើនជាមួយគ្នាចាប់ពីពេលនេះតទៅ។”
ក្នុងនាមជាទូតសុច្ឆន្ទៈ កញ្ញា ស៊ីន យូប៊ីន បានរៀបរាប់ថា “ជាកិត្តិយសខ្លាំងណាស់សម្រាប់កញ្ញាដែលបានក្លាយជាទូតសុច្ឆន្ទៈរបស់ MG ប្រចាំនៅប្រទេសកម្ពុជា និងសូមអរគុណខ្លាំងមែនទែនដែលបានផ្តល់ភាពជឿជាក់លើកញ្ញាក្នុងការធ្វើដំណើរជាមួយគ្រួសារ MG។ ឆ្លៀតក្នុងឱកាសនេះ កញ្ញាពិតជាសូមកោតសរសើរដល់ក្រុមហ៊ុន MG ដែលបានជ្រើសរើសនិងលើកស្ទួយសិល្បៈខ្មែរស្របតាមអនុសាស្ត្ររបស់ប្រមុខរដ្ឋាភិបាលរបស់យើងដែលលោកបានលើកឡើងថា តារាសិល្បៈខ្មែរយើងគឺជាការរួមចំណែកមួយដ៏សំខាន់ក្នុងការចូលរួមថែរក្សា ការពារ និងអភិវឌ្ឍន៏បន្ត និងជាបុគ្គលដ៏សំខាន់ក្នុងការផ្សព្វផ្សាយលើគ្រប់វិស័យទាំងអស់មិនថានៅក្នុងស្រុក ឬទៅកាន់ឆាកអន្តរជាតិនោះទេ។ កត្តាចម្បងដែលធ្វើឱ្យកញ្ញាព្រមព្រៀងក្លាយជាទូតសុច្ឆន្ទៈរបស់ MG គឺ MG មានវត្តមាននៅប្រទេសកម្ពុជារយៈពេល ១៤ឆ្នាំមកហើយ ហើយពីមួយឆ្នាំទៅមួយឆ្នាំគឺមានតែភាពរីកចម្រើននិងរក្សាកេរ្តិ៏ឈ្មោះកាន់តែល្បីរន្ទឺ ដែលសរបញ្ផាក់អំពីការទទួលស្គាល់ពីប្រជាជនកម្ពុជា រហូតក្លាយជា Top 3 លើរថយន្តទំនើបលក្ខណៈគ្រួសារនៅកម្ពុជា ដែលមានន័យថាការខិតខំកសាងកេរ្តិ៏ឈ្មោះនិងផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់នៅកម្ពុជា ដែលនេះហើយជាការផ្តល់ទំនុកចិត្តដល់កញ្ញាដូចគ្នាដែរ ហើយកញ្ញានឹងរួមគ្នាជាមួយក្រុមហ៊ុនដើម្បីផ្សព្វផ្សាយអំពីរថយន្តដែលមានគុណភាពជូនអតិថិជន។ ចំណុចមួយវិញទៀតគឺ MG បាននាំចូលនូវរថយន្តអគ្គិសនីចំនួន ៣ម៉ូឌែលសុតសឹងតែស្រស់ស្អាតនិងល្អខ្លាំងមែនទែន ហើយក្នុងនាមកញ្ញាជាទូតសុច្ឆន្ទៈនិងជាតារាប្រចាំប្រទេសកម្ពុជាក៏សុំអំពាវនាវដល់បងប្អូនទាំងអស់ប្រសិនជាអាចសូមងាកមកប្រើប្រាស់រថយន្តអគ្គិសនីទាំងអស់គ្នាដើម្បីបើកបរដោយមិនមានផលប៉ះពាល់ដល់បរិស្ថាន។ កញ្ញាក៏បានបន្ថែមថា កញ្ញានឹងខិតខំឱ្យអស់ពីសមត្ថភាពក្នុងការផ្សព្វផ្សាយអំពីរថយន្ត MG ដល់ប្រជាជនកម្ពុជាឱ្យកាន់តែទូលំទូលាយ និងនាំនូវអ្វីដែលថ្មីៗជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នា។”
ជាមួយការចូលរួមពី កញ្ញា ស៊ីន យូប៊ីន នោះរថយន្ត MG នឹងត្រូវពន្លឿនសំទុះនៃការលក់ និងដំណើរឆ្ពោះទៅរកភាពរីចម្រើនជាមួយការទទួលស្គាល់នូវម៉ាកយីហោកាន់តែទូលំទូលាយ និងវត្តមាននៅលើទីផ្សារកាន់តែច្រើនឡើង។ ភាពជាដៃគូរនេះសន្យាថានឹងនាំមកនូវទស្សនវិស័យថ្មីៗ និងការអាប់ឌែតយុទ្ធនាការប្រកបដោយភាពច្នៃប្រឌិតក្នុងការជម្រុញឱ្យយីហោ MG ក្លាយជាអ្នកនាំមុខគេនៅក្នុងឧស្សាហកម្មរថយន្តថ្មី។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ គឺមិនត្រឹមតែបង្ហាញពីជំពូកថ្មីសម្រាប់រថយន្ត MG ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំណត់នូវជំហានបន្ទាប់ឆ្ពោះទៅកាន់ការអភិវឌ្ឍន៍ដ៏គួរឱ្យចាប់អារម្មណ៏នៅក្នុងឧស្សាហកម្មរថយន្តនៅប្រទេសកម្ពុជាផងដែរ។