Aito M7 Ultra សេរ៊ីថ្មី របស់ Huawei ប្រកាសលក់ក្នុងស្រុក តម្លៃខ្ទង់ ៤មុឺនដុល្លារ

[ទីផ្សារចិន] ក្រុមហ៊ុន Huawei និង Seres បានធ្វើការប្រកាសដាក់លក់ជាផ្លូវការនូវរថយន្ត Aito M7 Ultra ដែលជារថយន្តសេរ៊ីថ្មី  ប្រភេទ EREV ជាមួយតម្លៃលក់ចាប់ពី ៣៩,៩០០ ដល់ ៤៥,៤០០ដុល្លារ សម្រាប់ទីផ្សារក្នុងប្រទេសចិន។

វាត្រូវបានដំណើរការដោយម៉ាសុីនចំហេះក្នុង EREV ២ប្រភេទ រួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ប្រភេទ ប៉ុង ១ RWD ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងសរុបបានចំនួន ២២១សេះ និងកម្លាំងរមួល ៣០០ញ៉ូតុនម៉ែត្រ។
  • ប្រភេទ ប៉ុង ២ AWD ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងសរុបបានចំនួន ៤៤៣សេះ និងកម្លាំងរមួល ៦៦០ញ៉ូតុនម៉ែត្រ។

គួរជំរាបឲដឹងផងដែរថា រថយន្តនេះអាចបើកបរបានចម្ងាយ ១៣០០គីទ្បូម៉ែត្រ និងរត់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រ ចំណាយពេលពី ៤,៨ ទៅ ៧,៨វិនាទី។

ចំពោះការឌីហ្សាញផ្នែកខាងក្រៅទទួលបានការរចនាថ្មីទាំងស្រុុងជាមួយនឹងប៉ាណាថ្មី, ពណ៏តួខ្លួនថ្មី  ចង្កៀងមុខ-ក្រោយ ថ្មី និងប្រើប្រាស់ថាសកង់ស្ព័រ។ ខណៈដែលផ្នែកខាងក្នុងទទួលបាន កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦អ៊ីញ កម្រិត 2K និងអេក្រង់ខាងក្រោយទំហំ ១៣,២អ៊ីញ និងប្រព័ន្ធ Qiankun ADS 3.0 កម្រិតខ្ពស់ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម