Renault Grand Koleos ស៊េរីថ្មី ប្រើសុាំង និង Hybrid បង្ហាញខ្លួនជាផ្លូវការនៅប្រទេសកូរ៉េហើយ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Renault ដែលមានទីស្នាក់ការនៅប្រទេសកូរ៉េបានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តស៊េរីថ្មីរបស់ខ្លួនគឺ Renault Grand Koleos ប្រភេទ Crossover នៅឯពិព័រណ៍រថយន្ត Busan International Motor Show ឆ្នាំ២០២៤។

រថយន្តនេះផលិតឡើងនៅលើគ្រោងឆ្អឹង CMA ដែលមានប្រវែងតួខ្លួនសរុប ៤,៧៨០ ម.ម  និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៨២០ ម.ម ដែរទទួលបានការរចនាកញ្ចប់ខាងក្រៅជាមួយនឹងប៉ាណាផ្នែកខាងមុខថ្មី frameless grille ,កាងស្ព័រ និងចង្កៀងមុខ-ក្រោយ LED ដែលមានលក្ខណៈដូចនឹងរថយន្ត Geely Monjaro ៕ ខណៈផ្នែកខាងក្នុងកាប៊ីនវិញ ទទួលបានអេក្រង់ភ្លោះទំហំ ១២,៣អ៊ីញ ចំនួន៣ ,កន្លែងសាកថ្មឥតខ្សែ និងប្រអប់លេខអគ្គិសនី ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញរថយន្តថ្មីនេះដំណើរការដោយ៖

  • ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged ភ្ចាប់មកជាមួយប្រអប់លេខ ៧វគ្គ អូតូ និងប្រភេទបើកបរប៉ុង១ និងប៉ុុង២ ជាស្តង់ដារ៕
  • ម៉ាស៊ីនកូនកាត់ Hybrid ធ្វើការរួមគ្នារវាងម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងសរុបបានចំនួន ២៤៥សេះ និងមានភ្ចាប់មកជាមួយប្រអប់លេខអូតូជាស្តង់ដារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម