Ferrari បានធ្វើការផ្អាកផលិតកម្មរថយន្តនៅរោងចក្រ Maranello និង Modena ក្នុងប្រទេសអ៊ីតាលី ដែលចាប់ផ្ដើមអនុវត្តន៍ភ្លាមៗរហូតដល់ថ្ងៃទី ២៧ ខែមីនា ព្រោះក្ដីព្រួយបារម្ភជុំវិញវីរុសកូរ៉ូណា។
ក្នុងសេចក្ដីថ្លែងការណ៍ Ferrari បានបញ្ជាក់ថាវីរុសកូរ៉ូណាចាប់ផ្ដើមធ្វើឲ្យប៉ះពាល់ដល់សង្វាក់ផលិតកម្មផ្គត់ផ្គង់របស់ខ្លួន ដែលមានន័យថាមិនអាចបន្តការផលិតរថយន្តបានទៀតនោះទេ។ ណាមួយវីរុសកូរ៉ូណាកំពុងវាយលុកខ្លាំងក្នុងប្រទេសអ៊ីតាលី ដែលមានករណីឆ្លងលើសពី ១៧ ០០០ ករណី។
ការសម្រេចចិត្តបិទរោងចក្ររបស់ Ferrari នេះ គឺក្រោយមួយថ្ងៃមុនការប្រកាសបិទរោងចក្រដែលមានតែមួយគត់របស់ Lamborghini ដែលរោងចក្រនៅ Sant’Agata នឹងបញ្ឈប់ការផលិតរហូតដល់ថ្ងៃទី ២៥ ខែមីនា៕