ឡានប្រើ PHEV ផលិតដោយ Dongfeng និង Nissan ចាក់សាំងពេញជិះបាន ១ពាន់គីឡូម៉ែត្រជាង ឯតម្លៃខ្ទង់ ១មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា Dongfeng និង Nissan បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Venucia V DD-I ស៊េរីឆ្នាំ ២០២៤ ប្រភេទ Plug-in hybrid ដែលមានតម្លៃលក់ចាប់ពី ១៦ ៣៥៧ ដុល្លារឡើងទៅនៅទីផ្សារប្រទេសចិន ។

Venucia V DD-I បំពាក់ម៉ាស៊ីនដែលផលិតរួមគ្នារវាងក្រុមហ៊ុនចំនួន ៣ រួមមាន Ranault-Nissan-Mitsubishi ពោលគឺម៉ាស៊ីន Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង រួមទាំងម៉ូទ័រអគ្គិសនីអាចផលិតកម្លាំងបានសរុប ២០៤ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១៨,៤គីឡូវ៉ាត់ម៉ោងអាចបើកបរបានចម្ងាយ ១១០ គីឡូម៉ែត្រ និងចាក់សាំងពេញអាចបើកបរបានចម្ងាយ ១១៣២ គីឡូម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧វគ្គ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៦០៧ ម.ម ទទឹង ១ ៩១៧ ម.ម កំពស់ ១ ៦២៤ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧០០ ម.ម ដោយមានការឌីស្សាញបែបស្ព័រជាមួយប៉ាណាមុខមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់ភ្លោះទំហំដល់ទៅ ២៤អ៉ីញ កៅអីស្រោបដោយស្បែកឌីស្សាញឡើងទប់លំនឹងបានយ៉ាងប្រសើរ ក៏ដូចជាដំបូលកញ្ចក់ Panoramic sunroof ទំហំធំផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម