កូនឡានអគ្គិសនីសុទ្ធ Wulling Bingo EV ស៊េរីថ្មីចុងក្រោយ សាកភ្លើងម្តងជិះបាន ៣៣៣ គីឡូម៉ែត្រ ដាក់លក់នៅថៃតែ ១មុឺនដុល្លារជាង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Wuling បានធ្វើការដាក់បង្ហាញចេញ និងលក់ជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Wuling Bingo EV ស៊េរីឆ្នាំ ២០២៤ ផ្តល់នៅជម្រើស ២ម៉ូដែល ជាមួយតម្លៃលក់ចាប់ពី ១១ ៤៩៣ ដុល្លារ ដល់ ១២ ៣១៦ ដុល្លារ នៅទីផ្សារប្រទេសថៃ ។

Wuling Bingo EV ត្រូវបាននាំចូលពីប្រទេសឥណ្ឌូនេស៊ី ដោយបំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៦៨ សេះ និងកម្លាំងរមួល ១៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៣១,៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៣៣ គីឡូម៉ែត្រនៅពេលាកថ្មពេញម្តង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងទៅនឹងរូបរាងការឌីស្សាញនៅផ្នែកខាងក្រៅ រថយន្តនេះមានបំពាក់ប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED រាងមូល រួមទាំងថាសកង់ត្រូវបានឌីស្សាញថ្មីទំហំ ១៥អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងវិញ កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ជាប្រភេទភ្លោះ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាប្រព័ន្ធសោរ SmartKey រួមទាំងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម