[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសនឹងបើកការសាងសង់រោងចក្រផលិតរថយន្តរបស់ខ្លួនជាផ្លូវការនៅក្នុងប្រទេសទួរគី ហើយត្រៀមបើកសង្វាក់ផលិតកម្មរបស់ខ្លួនជាផ្លូវការនៅក្នុងឆ្នាំ២០២៦។
រោងចក្រនេះមានទីតាំងស្ថិតក្នុងខេត្ត Manisa ប្រទេសទួរគី ដែលចាយប្រាក់សាងសង់ប្រមាណ ១ ពាន់លានដុល្លារជាងក្នុងការផលិតរថយន្តអគ្គិសនី និងរថយន្តកូនកាត់ hybrid ១៥ មុឺនគ្រឿងជារៀងរាល់ឆ្នាំ ហើយរោងចក្រថ្មីនេះទៀតសោកនឹងផ្តល់ឪកាសការងារដល់មនុស្សប្រហែល ៥ ០០០ នាក់ជាង។
គួរបញ្ជាក់ផងថាកិច្ចព្រមព្រៀងនេះត្រូវបានប្រកាសជាផ្លូវការកាលពីថ្ងៃចន្ទក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយប្រធានាធិបតីទួរគីផ្ទាល់គឺលោក Recep Tayyip Erdogan ក្នុងទីក្រុង Istanbul ។