[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Cadillac បានធ្វើការដាក់បង្ហាញចេញនូវរថយន្តអាប់ឌែតថ្មី Cadillac Escalade សេរ៊ីឆ្នាំ២០២៥ ជាមួយម៉ាសុីនថ្មី ហើយគ្រោងបង្ហាញខ្លួនក្នុងទីផ្សារសហរដ្ឋអាមេរិកជាផ្លូវការនៅចុងឆ្នាំនេះ។
សម្រាប់ការរចនានៅផ្នែកខាងក្រៅរបស់រថយន្តនេះគឺទទួលបានពណ៌តួខ្លួនថ្មីចំនួន ៣ រួមមាន Aegean Stone, Deep Sea Metallic និង Latte Metallic បូកផ្សំជាមួយការរចនានិងតុបតែងចង្កៀងមុខ-ក្រោយថ្មីរចនាបញ្ឈរដ៏ស្លីម ជាមួយនឹងទ្វារដៃអគ្គិសនី ព្រមទាំងប្រើប្រាស់ថាសកង់់ស្ព័រទំហំថ្មី ពោគឺ ២៤ អ៊ីញ។
រថយន្តនេះដំណើរការដោយម៉ាសុីនសុាំងចំណុះ ៦,២ លីត្រ V8 អាចផលិតកម្លាំងសរុបបាន ៤២០ សេះ និងកម្លាំងរមួល ៦២៤ ញ៉ូតុនម៉ែត្រ សម្រាប់ Escalade ចំណែក Escalade-V ដំណើរការដោយម៉ាសុីនសុាំងចំណុះ ៦,២ លីត្រ Supercharged V8 អាចផលិតកម្លាំងសរុបបាន ៦៨២ សេះ និងកម្លាំងរមួល ៨៨៥ ញ៉ូតុនម៉ែត្រ ។គួរបញ្ជាក់ថា រថយន្តទាំង ២ ជម្រើសខាងលើគឺប្រើប្រាស់ប៉ុង ២ All-wheel drive និងភ្ជាប់ដោយប្រអប់លេខអូតូ ១០ វគ្គ ជាស្តង់ដារ។
ចំណែកកាប៊ីនផ្នែកខាងក្នុងវិញមានបំពាក់ទៅដោយអេក្រង់ឌីជីថលទំហំ ៣៥ អ៊ីញ និងអេក្រង់កម្សាន្តទំហំ ២០ អ៊ីញ ជាប្រភេទអេក្រងភ្លោះ ដំណើរការដោយប្រព័ន្ធ Escalade IQ និង Ultra-Luxury Celestiq អាចភ្ជាប់ Android Auto និង Apple CarPlay ឥតប្រើខ្សែ ក៏ដូចជា អំពូល ambient lighting ១២០ ពណ៌ សម្ភារៈប្រណិតៗ កន្លែងសាកថ្មឥតខ្សែ ២ កន្លែង អេក្រង់កម្សាន្តផ្នែកខាងក្រោយទំហំ ១២,៦ អ៊ីញ ប្រព័ន្ធអូឌីយ៉ូ ១៩ ចំនុច និងកៅអីម៉ាស្សា ជាដើម។