រថយន្តអគ្គិសនី Smart #5 នឹងបង្ហាញខ្លួននៅខែក្រោយនេះហើយ ដោយសាកភ្លើងម្តងជិះបាន ៨០០ គីឡូម៉ែត្រ

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Smart ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាង Mercedes-Benz និង Geely បានធ្វើការប្រកាសគ្រោងដាក់បង្ហាញជាផ្លូវការនូវរថយន្តអគ្គិសនី Smart #5 នៅចុងខែសីហាខាងមុខនេះ ក្នុងទីផ្សារប្រទេសចិន ហើយត្រៀមចេញលក់ជាផ្លូវការនៅចុងឆ្នាំនេះផងដែរ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៧០៥ ម.ម ទទឹង ១ ៩២០ ម.ម កំពស់ ១ ៧០៥ ម.ម ទម្ងន់ ១ ៨០០-២ ៤៥០ គីឡូក្រាម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩០០ ម.ម ព្រមទាំងទទួលបាននូវជម្រើសម៉ាសុីនចំនួន ២ រួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ២៥០ គីឡូវ៉ាត់ និង ២៦៧ គីឡូវ៉ាត់
  • ម៉ូទ័រអគ្គិសនីចំនួន ២ ផលិតកម្លាំងបាន ៤៣២ គីឡូវ៉ាត់ និង ៤៧៥ គីឡូវ៉ាត់

គួរបញ្ជាក់ផងថា សម្រាប់សម្រាប់ម៉ូទ័រអគ្គិសនីខាងលើនឹងប្រើប្រាស់នូវអាគុយទំហំ ៧៦ និង ១០០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយចាប់ពី ៥៧០ ដល់ ៧៤០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ គឺទទួលបានការរចនាថ្មីទាំងស្រុងដោយផ្នែកខាងមុខមានបំពាក់ប៉ាណាបិទជិតរចនាជារន្ធតូចៗចំនួន៤ អមជាមួយកាងរន្ធខ្យល់ទំហំធំធ្វើពីអាលុយមីញ៉ូម និងចង្កៀងមុខប្រភេទ LED អូសកាត់ពីម្ខាងទៅម្ខាង ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំតូច ចំណែកចង្កៀងផ្នែកខាងក្រោយវិញរចនាជាប្រភេទ LED ដែលអូសកាត់ពីម្ខាងទៅម្ខាងភ្ជាប់ជាមួយរន្ធតូចៗចំនួន៤ និងមានឡូហ្គូលអក្សរ Smart នៅចំផ្នែកកណ្តាល។ ខណៈនៅផ្នែកខាងក្នុងក្រុមហ៊ុនមុនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម