[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD ប្រចាំនៅទីផ្សារប្រទេសថៃ បានធ្វលការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត BYD Sealion 6 DM-I Super Hybrid ស៊េរីឆ្នាំ ២០២៥ ជាមួយតម្លៃលក់ចាប់ពី ២៦ ៧០៣ ដុល្លារនៅទីផ្សាររបស់ខ្លួន ។
BYD Sealion 6 ដំណើរការដោយប្រព័ន្ធ Plug-in Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២១៨ សេះ និងកម្លាំងរមួល ៣០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយដែលផ្តល់នៅចម្ងាយបើកបរបាន ៩៥គីឡូម៉ែត្រ ។
សម្រាប់គ្រឿងបរិក្ខាដែលមានបំពាក់ជាស្តង់ដាមានដូចជា ចង្កៀងមុខ-ក្រោយ LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ថាសកង់ស្ព័រទំហំ ១៩អ៉ីញ ទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី, កុងទ័របង្ហាញព័ត៌មានឌីជីថលទំហម ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៨អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay/Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ហ្រ្វាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ជាដើម ៕