ខុសពីក្រុមហ៊ុនរថយន្តមួយចំនួន ក្រុមហ៊ុន Daimler នាពេលបច្ចុប្បន្ននេះគឺមិនត្រូវការជំនួយបន្ថែម ហើយក៏នឹងមិនដាក់ពាក្យស្នើសុំជំនួយពីរដ្ឋនោះទេ ទោះបីជាក្រុមហ៊ុននេះបានផ្អាកការផលិតនៅរោងចក្រធំៗជាច្រើននៅអឺរ៉ុបក្ដី។
លោក Ola Kallenius នាយកប្រតិបត្តិរបស់ Daimler បានលើកឡើងថា ៖ “Daimler នាពេលបច្ចុប្បន្ននេះគឺមិនត្រូវការជំនួយរបស់រដ្ឋនោះទេ។ និយាយទៅ ឧស្សាហកម្មគឺទទួលបានការកុម្ម៉ង់ទិញល្អមុនវិបត្តិ (កូវីដ១៩) នេះ។”
ទន្ទឹមនឹងនេះដែរក្រុមហ៊ុនរថយន្តអាល្លឺម៉ង់នេះ បានបើករោងចក្រផលិតឡើងវិញនៅប្រទេសចិន ដែលតម្រូវការសម្រាប់រថយន្តថ្មីរំពឹងថានឹងហក់ឡើងវិញ៕