Chery ចេញឡានថ្មី តម្លៃក្រោម ៥មុឺនដុល្លារ ជិះអត់ចេះអស់សុាំង

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តអគ្គិសនី Chery Omoda E5 ស៊េរីឆ្នាំ២០២៥ ដែលមានតម្លៃលក់ក្រោម ៥០ ០០០ ដុល្លារ ក្នុងទីផ្សារប្រទេសអូស្ត្រាលី ។

Chery Omoda E5 ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៥០ គីឡូវ៉ាត់ និងកម្លាំងរមួល ៣៤០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយខ្ទង់ ៤៣០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ដោយគាំទ្រដោយឆ្នាំងសាកល្បឿនលឿន អាចសាកឡើងពី ៣០-៨០% ប្រើរយៈពេល ៣០ នាទីប៉ុណ្ណោះ រត់ស្ទុះពី ០-១០០ គ.ម/ម៉ោង ចំណាយពេល ៧,៦ វិនាទី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនាផ្នែកខាងក្រៅ រថយន្តនេះ ភ្ជាប់មកជាមួយប៉ាណាបិតជិតជាស្តង់ដាររបស់រថយន្តអគ្គិសនី ក៏ដូចជា ចង្កៀងមុខ-ក្រោយ LED ដែលបើក និងបិទដោយស្វ័យប្រវត្តិ ថាសកង់ស្ព័រទំហំ ១៨ អ៊ីញ ទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី និងដៃទ្វារ Flush-door ជាដើម។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់កុងទ័រព៌ត័មានឌីជីថលទំហំ ១២,៣ អ៊ីញ និងអេក្រង់កម្សាន្ត touchscreen ទំហំ ១២,៣ អ៊ីញ ជាប្រភេទអេក្រង់ភ្លោះអាចភ្ជាប់មុខងារ Apple CarPlay និង Android Auto រួមទាំងឧបករណ៍បំពងសំលេងម៉ាក Sony ចំនួន ៦ ចំនុច ដំបូលកញ្ចក់ Panoramic Sunroof និងកន្លែងសាកថ្មឥតប្រើខ្សែទំហំ​ ៥០ វ៉ាត់ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម