[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia នឹងធ្វើការដាក់បង្ហាញចេញនៅរថយន្ត Kia Sportage ស៊េរីឆ្នាំ ២០២៦ ដែលនឹងបានធ្វើការកែមុខមាត់ថ្មី ព្រមទាំងអាប់ដេតទៅលើបច្ចេកវិទ្យាបន្ថែម គ្រោងនឹងចេញលក់នៅក្នុងឆ្នាំ ២០២៥ ឬឆ្នាំ ២០២៦ ។
យោងតាមពាក្យចចាមរ៉ាម Kia Sportage ស៊េរីឆ្នាំ ២០២៥ ថ្មីនេះ ទំនងនឹងដំណើរការដោយម៉ាស៊ីនចំនួន ៣ជម្រើសរួមមាន៖
- ម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨៧ សេះ និងកម្លាំងរមួល ២៤១ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ
- ប្រព័ន្ធ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ Turbo អាចផលិតកម្លាំងបាន ២២៧ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ
- ប្រព័ន្ធ Plug-in Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០ លីត្រ អាចផលិតកម្លាំងបាន ១៨៣ សេះ និងកម្លាំងរមួល ៤១៦ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ
បន្ថែមពីរថយន្តនេះ ទទួលបានប៉ាណាមុខថ្មីទំហំធំ រួមទាំងចង្កៀងមុខ LED ឌីស្សាញថ្មី ផ្តល់នៅរួបរាងកាន់តែស្ព៏រ ក៏ដូចជាចង្កៀងក្រោយ LED រាងជាអក្សរ C ថ្មីផងដែរ ។
ចំពោះនៅផ្នែកខាងក្នុងទទួលបានអេក្រង់ភ្លោះទំហំ ១២,៣ អ៉ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto រួមបញ្ចូលនៅដៃចង្កូតថ្មីទៀតផង ៕