MINI ចេញឡានថ្មី ប្រភេទ Sidewalk Edition ឯតម្លៃល្មមទិញប្រើ

ក្រុមហ៊ុន MINI បានប្រកាសចេញរថយន្តម៉ូដែលថ្មី ហៅថា Sidewalk Edition ស៊េរីឆ្នាំ២០២១ ដែលនឹងមានលក់នៅលើទីផ្សារសហរដ្ឋអាមេរិក នាខែក្រោយ ក្នុងតម្លៃ ៣៨ ៤០០ដុល្លារ។

រថយន្ត MINI Sidewalk Edition ត្រូវបានផលិតឡើងដោយផ្អែកលើម៉ូដែល MIN Convertible S ដែលជារថយន្តលក់ដាច់បំផុតរបស់ក្រុមហ៊ុននេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តរាងតូចច្រលឹង អាចបើកដំបូលបាននេះមានតែ ១ពណ៌ប៉ុណ្ណោះ គឺ ពណ៌ខៀវក្រម៉ៅ Deep Laguna Metallic ឬហៅម្យ៉ាងទៀតថា MINI Yours Enigmatic Black Metallic។

MINI Sidewalk Edition បំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨៩សេះ។ វាមានទាំងជម្រើសលេខដៃ ៦វគ្គ និងលេខអូតូ ៧វគ្គ។ រថយន្តខ្លួនតូចនេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៦,៧វិនាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម